អដ្ឋកថា បល្លង្កវិមានទី ៣
បល្ល័ង្កវិមាន មានពាក្យផ្តើមថា បល្លង្កសេដ្ឋេ មណិសោវណ្ណ ចិត្តេ ដូច្នេះ ជាដើម ។ បល្ល័ង្កវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តជេតពនមហាវិហារ អារាមរបស់សេដ្ឋី អនាថបិណ្ឌកៈ ជិតក្រុងសាវត្ថី ។ សម័យនោះ ធីតារបស់ឧបាសិកាម្នាក់ក្នុង ក្រុងសាវត្ថី មាតាបិតាបានលើកឲ្យកុលបុត្រម្នាក់ ក្នុងក្រុងសាវត្ថីនោះឯងដែល ស្មើគ្នាដោយត្រកូលបទេសជាដើម ។ ធីតានោះ ជាស្រីមិនក្រោធ ដល់ព្រម ដោយសីលនិងមារយាទ គោរពប្តីដូចទេវតា សមាទានសីល ៥ ក្នុងថ្ងៃ ឧបោសថ រក្សាឧបោសថសីលយ៉ាងឧក្រិដ្ឋ ។ តមកនាងអនិច្ចកម្ម កើតក្នុង ឋានសួគ៌ជាន់តាវត្តិង្ស ។ ព្រះមហាមោគ្គល្លានត្ថេរបាននិមន្តទៅ ដូចពោល ហើយខាងដើម សួរទេពធីតានោះថា ម្នាលទេវតា មានអានុភាពច្រើន នាងនៅលើបល្លង្កដ៏ប្រសើរ វិចិត្រដោយកែវមណីនិងមាស ដេរដាសដោយផ្កា មានទីដេក ដ៏ឱឡារិកនោះ ទាំងពួកស្ត្រីអប្សរ របស់នាងទាំងនេះ ផ្លែងឫទ្ធិ ផ្សេងៗ រាំ ច្រៀង ឲ្យត្រេកអរដោយជុំវិញ ម្នាលនាងមាន អានុភាពច្រើន នាងបានដល់នូវឫទ្ធិនៃទេវតា នាងកាលកើត ជាមនុស្ស តើបានធ្វើបុណ្យអ្វី នាងមានអានុភាពរុងរឿងយ៉ាង នេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុ អ្វី ។ ចំណែកទេពធីតានោះ ក៏បានឆ្លើយដោយគាថាទាំងឡាយនោះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូនប្រសាក្នុង ត្រកូលស្តុកស្តម្ភ មិនមានសេចក្តីក្រោធ ប្រព្រឹត្តតាមអំណាច របស់ប្តី មិនប្រមាទក្នុងឧបោសថ ខ្ញុំកាលកើតជាមនុស្ស នៅ ក្មេងមិនទាន់ចាស់ មានចិត្តជ្រះថ្លា បានធ្វើប្តីឲ្យប្រោសប្រាណ បានប្រព្រឹត្តតាមសេចក្តីពេញចិត្ត ( របស់ប្តី ) ទាំងថ្ងៃទាំងយប់ ខ្ញុំជ្រាស្តីមានសីល ក្នុងកាល