អដ្ឋកថា លតាវិមានទី ៤

ក្បាលទី 39 · ទំព័រ 285

លតាវិមាន មានពាក្យផ្តើមថា លតា ច សជ្ជា បវរា ច ទេវតា ដូច្នេះជាដើម ។ លតាវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ កាលព្រះដ៏មានព្រះភាគគង់នៅក្នុងវត្តជេតពនមហាវិហារ ជាអារាមរបស់ អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះ ធីតារបស់ឧបាសក ម្នាក់ ជាអ្នកក្រុងសាវត្ថីឈ្មោះលតា ជាបណ្ឌិតឈ្លាសវៃ មានបញ្ញា ទៅកាន់ ត្រកូលស្វាមី ប្រព្រឹត្តខ្លួនជាទីពេញចិត្តរបស់ស្វាមី និងពុកក្មេក ម្តាយក្មេក ពោលពាក្យជាទីស្រឡាញ់ ឈ្លាសក្នុងការសង្គ្រោះបរិវារជន អាចរៀបចំទ្រព្យ សម្បត្តិក្នុងផ្ទះឲ្យរេបោរយ មិនខឹងក្រោធ ដល់ព្រមដោយសីល និងមារយាទ ត្រេកអរក្នុងការចែកទាន រក្សាសីល ៥ មិនដាច់ បានជាស្រីមិនប្រមាទ រក្សា នូវឧបោសថ ។ ក្នុងកាលតមក នាងអនិច្ចកម្ម កើតជាកូនស្រីរបស់ព្រះបាទវេស្សវ័ណ មហារាជ ឈ្មោះថានាងលតាទេពធីតា ដូចគ្នា ។ នាងលតាទេពធីតាមានប្អូន ស្រីដទៃទៀត ៤ នាក់ គឺនាងសជ្ជាទេពធីតា ១ នាងបវរាទេពធីតា ១ នាង អច្ឆិមុតីទេពធីតា ១ នាងសុតាទេពធីតា ១ ។ សក្កទេវរាជ នាំទេពធីតាទាំង ៥ នោះ មកតែងតាំងទុកក្នុងឋានៈជាអ្នកបម្រើ គឺជាស្រីរបាំ ។ តែនាងលតា ទេពធីតា ជាទីប្រោសប្រាណរបស់សក្កៈច្រើនជាងគេ ព្រោះឈ្លាសក្នុងការរាំ និងច្រៀង ។ កាលស្រីទាំងនោះ មកអង្គុយប្រជុំរួមគ្នាយ៉ាងមានសេចក្តីសុខ ក៏កើត ការប្រកែកគ្នាដោយអំណាចការរាំ និងច្រៀង ។ ទេពធីតាទាំងនោះ ទៅគាល់ ព្រះបាទវេស្សវ័ណមហារាជ សួរថា បពិត្រព្រះបិតា បណ្តាយើងខ្ញុំ អ្នកណា ឈ្លាសក្នុងការរាំជាដើម ។ ព្រះបាទវេស្សវ័ណមហារាជត្រាស់ថា នែបុត្រី ចូរនាងទៅកាន់មាត់អនោតត្តស្រះ ហើយរាំ និងច្រៀងក្នុងទេវតាសមាគមចុះ ក្នុងទីនោះ នឹងប្រាកដសេចក្តីវិសេសរបស់ពួកបុត