គុត្តិលវិមានទី ៥

ក្បាលទី 39 · ទំព័រ 296

( មហាសត្តឈ្មោះគុត្តិលៈពោលថា ) ខ្ញុំបង្រៀននូវពិណ មាន ខ្សែ ៧ មានសំឡេងពីរោះ ជាទីសប្បាយរីករាយ ( សិស្សឈ្មោះមុសលៈ ) នោះ ចង់ប្រឡងឫទ្ធិនឹងខ្ញុំ ក្នុងទីស្នាមសម្រាប់លេង បពិត្រកោសិយៈ សូម ព្រះអង្គជាទីពឹងរបស់ខ្ញុំ ។ ( សក្កទេវរាជពោលថា ) ខ្ញុំជាទីពឹងរបស់លោកបាន ខ្ញុំជាអ្នកបូជាអាចារ្យ សិស្សនឹងមិនឈ្នះលោកទេ បពិត្រអាចារ្យ លោកនឹងឈ្នះសិស្ស ។ ( ព្រះមហាមោគ្គល្លានសួរទេវតាថា ) ម្នាលទេវតា នាងមានសម្បុរដ៏ រុងរឿង ញ៉ាំងទិសទាំងពួងឲ្យភ្លឺដូចផ្កាយព្រឹក សម្បុររបស់នាងបែបនោះ តើ សម្រេចដោយបុណ្យដូចម្តេច ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយ ណានីមួយ ជាទីគាប់ចិត្ត ភោគៈទាំងនោះក៏កើតឡើងដល់នាងផង តើ ដោយហេតុដូចម្តេច ម្នាលទេវតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលកើតជាមនុស្សតើបានធ្វើបុណ្យដូចម្តេច នាង មានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ ភ្លឺច្បាស់សព្វទិស តើដោយបុណ្យដូចម្តេច ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គ ល្លានសួរប្រស្នាហើយក៏ដោះស្រាយនូវផលនៃកម្មនេះថា នារីឲ្យនូវសំពត់ដ៏ឧត្តម ជាស្រីប្រសើរជាងជនប្រុសស្រីទាំងឡាយ នារីនោះ ជ្រាស្តីឲ្យនូវវត្ថុមានសភាពជាទីស្រឡាញ់ ទើបទៅកាន់ឋាន មានវិមានជាដើម បាននូវរបស់ទិព្វ ជាទី គាប់ចិត្តយ៉ាងនេះ សូមលោករមិលមើល នូវវិមានរបស់ខ្ញុំ នោះចុះ ខ្ញុំជ្រាស្តីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្រី ប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោកមើលនូវផល នៃបុណ្យទាំងឡាយ ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ ។