អដ្ឋកថា វត្ថទាយិកាវិមាន

ក្បាលទី 39 · ទំព័រ 307

លំដាប់នោះ ព្រះថេរៈចេញអំពីទេវលោក ចុះមកកាន់មនុស្សលោក បានក្រាបទូលសេចក្តីនោះដល់ព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគកាលបាន ស្តាប់ដូច្នោះហើយ ទើបត្រាស់ថា ម្នាលមោគ្គល្លាន ទេពធីតាទាំងនោះ មិនបាន ឆ្លើយតាមដែលអ្នកសួរឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន ក៏បានឆ្លើយ ដូចដែលតថាគតបានសួរដូចគ្នា ។