គន្ធទាយិកាវិមាន
ក្បាលទី 39 · ទំព័រ 61
ទេវធីតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គ ល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលកម្មនេះថា ខ្ញុំមានអានុភាពដ៏រុងរឿងយ៉ាងនេះ ដោយផលនៃកម្មណា ផលនៃកម្មរបស់ខ្ញុំនេះ តិចណាស់ ខ្ញុំកាលដែលកើតជា មនុស្ស ក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្សលោក បានឃើញភិក្ខុ ប្រាសចាកធូលី គឺកិលេស មានចិត្តថ្លា មិនល្អក់ ខ្ញុំមាន ចិត្តជ្រះថ្លា បានប្រគេនតាំង ដល់ភិក្ខុនោះ ដោយដៃរបស់ខ្លួន ព្រោះហេតុ