អដ្ឋកថា គន្ធទាយិកាវិមាន
ក្បាលទី 39 · ទំព័រ 308
សំឡេង ដែលអ្នកផងស្គាល់សព្វទិស ដែលឈ្មោះថា គុត្តិលៈ ដូចគ្នានឹង តិម្ពរូនារទៈ ព្រោះជាអ្នកមានសិប្បៈបរិសុទ្ធ ក្នុងសិប្បៈរបស់គន្ធព្វ ។ គុត្តិលៈ នោះ ចិញ្ចឹមមាតាបិតាដែលចាស់ជរាពិការភ្នែក ។ អ្នករបាំឈ្មោះ មុសិលៈ ( ពុទ្ធដីកាជាមុសលៈ ) អ្នកស្រុក ឧជ្ជេនី បានដឹងការសម្រេចសិប្បៈរបស់ អាចារ្យគុត្តិលៈនោះ ទើបចូលទៅរក ធ្វើសេចក្តីគោរពកោតក្រែង ឈរក្នុង ចំណែកម្ខាង កាលគុត្តិលអាចារ្យសួរថា អ្នកមកធ្វើអ្វី ទើបប្រាប់ថា ចង់រៀន សិប្បៈក្នុងសម្នាក់របស់អាចារ្យ ។