ផលទាយិកាវិមាន
ក្បាលទី 39 · ទំព័រ 62
នោះ បានជាខ្ញុំ មានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេច ដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈ ទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង បពិត្រភិក្ខុមានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំ កាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមាន អានុភាព រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺ ច្បាស់សព្វទិស ដោយផលបុណ្យនោះ ។