គន្ធបញ្ចង្គុលិកវិមាន
មោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលកម្មនេះថា ខ្ញុំមានអានុភាពដ៏រុងរឿងយ៉ាងនេះ ដោយផលនៃកម្មណា ផលនៃកម្មរបស់ខ្ញុំនេះតិចណាស់ ខ្ញុំកាលដែលកើតជា មនុស្ស ក្នុងពួកមនុស្សអំពីជាតិមុន ក្នុងមនុស្សលោក បានឃើញភិក្ខុប្រាសចាកធូលី គឺកិលេស មានចិត្តថ្លា មិនល្អក់ ខ្ញុំមានចិត្ត ជ្រះថ្លា បានប្រគេនតាំងដល់ភិក្ខុនោះ ដោយដៃរបស់ខ្លួន ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំក្នុង ទីនេះផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង បពិត្រភិក្ខុមានអានុភាពច្រើនខ្ញុំសូមទូលលោកថា ខ្ញុំកាលដែល កើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាព រុងរឿង យ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ដោយផល បុណ្យនោះ ។ ក្នុងរឿងនេះ វិមានកែវពិទូរ្យកើតឡើងដល់ទេវតាអង្គនេះ ក៏ព្រោះតាំង ដែលនាងក្រាលដោយសំពត់ពណ៌ខៀវ ប្រគេនហើយ ដោយហេតុនោះក្នុង រឿងនេះទើបចតុត្ថបីឋវិមានមកដោយបាលីថា បីឋន្តេ វេឡុរិយមយំ ដូច្នេះ ជាដើម ។ ពាក្យដ៏សេស ដូចគ្នានឹងតតិយបីឋវិមាននោះឯង គប្បីជ្រាប តាមន័យដែលពោលហើយ ក្នុងតតិយបឋីវិមាន នោះដូចគ្នា ។