ឧទកទាយិកាវិមាន

ក្បាលទី 39 · ទំព័រ 66

រោយរាយចុះនូវផ្កាឈូកពាក់កណ្តាល ដោយទីជុំវិញអាសនៈដោយត្រ បកទាំងឡាយ ដោយដៃរបស់ខ្លួន ផលប្រាកដដូច្នោះ របស់ ខ្ញុំនេះ ជាផលនៃកុសលកម្មនោះ ខ្ញុំដែលពួកទេវតាបូជាហើយព្រោះ គួរគេធ្វើសក្ការៈ គោរព អ្នកណាមួយជ្រះថ្លាហើយ គប្បីឲ្យអាសនៈដល់លោកអ្នកមានចិត្ត រួចស្រឡះហើយដោយប្រពៃ មាន ចិត្តស្ងប់រម្ងាប់ ប្រព្រឹត្តព្រហ្មចារ្យ អ្នកនោះគប្បីត្រេកអរ ដូចខ្ញុំ យ៉ាងនោះ ព្រោះហេតុនោះ បុគ្គលអ្នកប្រាថ្នា នូវគុណគឺសេចក្តីល្អដល់ខ្លួន ប្រាថ្នានូវភាពនៃផលដ៏ធំ គប្បីឲ្យនូវអាសនៈ ដល់ព្រះខីណា ស្រព ដែលទ្រទ្រង់នូវសរីរៈជាទីបំផុតចុះ ។