អដ្ឋកថា ឧទកទាយិកាវិមាន
ក្បាលទី 39 · ទំព័រ 309
សិប្បៈមុខព្រះទីនាំង សូមលោកអាចារ្យនាំខ្ញុំទៅគាល់ព្រះរាជាចុះ ។ ព្រះមហា សត្វ មានសេចក្តីករុណាថា មុសិលៈនេះ រៀនសិប្បៈក្នុងសម្នាក់របស់ អញ ចូរបានទទួលឧបត្ថម្ភដូច្នេះ ទើបនាំទៅគាល់ព្រះរាជា ហើយក្រាបទូល ថា បពិត្រព្រះអង្គ សូមទ្រង់ទតមើលនូវការជំនាញក្នុងការដេញពិនរបស់កូនសិស្ស នៃទូលបង្គំចុះ ព្រះរាជាត្រាស់ថា សាធុ ហើយស្តាប់ការដេញពិនរបស់ មុសិលៈនោះ ពេញព្រះទ័យពន់ពេក កាលមុសិលៈក្រាបទូលលា ទ្រង់ក៏ ឃាត់ ហើយត្រាស់ថា ចូរអ្នកទទួលបម្រើរាជការចុះ យើងនឹងឲ្យតម្លៃពាក់កណ្តាល នៃចំណែកអាចារ្យ ។