អដ្ឋកថា អនស្សយ្យិកាវិមាន
ក្បាលទី 39 · ទំព័រ 309
មុសិលៈក្រាបទូលថា បពិត្រព្រះអង្គ ទូលបង្គំ មិនទទួលតម្លៃទាបជាងអាចារ្យ សូមទ្រង់ព្រះរាជទានស្មើនឹងអាចារ្យចុះ ។ កាលព្រះរាជាត្រាស់ថា អ្នកកុំពោលយ៉ាងនោះឡើយ ធម្មតាអាចារ្យ ជាអ្នកធំ យើងឲ្យអ្នកពាក់កណ្តាលបុណ្ណោះ មុសិលៈក្រាបទូលថា បពិត្រព្រះអង្គ សូម ទ្រង់ទតសិប្បៈរបស់ទូលបង្គំនិងអាចារ្យចុះ ហើយចេញអំពីព្រះរាជវាំង ដើរ ឃោសនាក្នុងទីនោះៗថា ចាប់ពីពេលនេះទៅ ៧ ថ្ងៃ នឹងមានការសម្តែងសិប្បៈ ត្រង់មុខលានព្រះរាជវាំង រវាងខ្ញុំនឹងអាចារ្យគុត្តិលៈ សូមអញ្ជើញអ្នកដែលមាន បំណងមើលសិប្បៈនាំគ្នាមកចុះ ។