ខីរោទនទាយិកាវិមាន

ក្បាលទី 39 · ទំព័រ 68

ធ្វើបុញ្ញកម្មណាមួយ បុញ្ញកម្មនោះៗ ក៏ឲ្យសម្រេចផល បានទាំងអស់ មួយ សោត ភាពជាបុគ្គលមានត្រកូលខ្ពស់មាន ក៏ដោយអាសនៈទាន ការបាន សម្បត្តិ គឺកម្លាំងមាន ក៏ដោយអន្នទាន គឺឲ្យបាយ ការបានសម្បត្តិ គឺ ពណ៌សម្បុរមាន ដោយវត្ថទាន គឺឲ្យសំពត់ ការបានសេចក្តីសុខវិសេសមាន ដោយយានទាន គឺការឲ្យយានពាហនៈ ការបានសម្បត្តិ គឺចក្ខុក៏ មានដោយទីបទាន គឺឲ្យទានប្រទីប ការបានសម្បត្តិគ្រប់យ៉ាងមាន ដោយ អាវាសទាន គឺឲ្យទីលំនៅ ។ នាងស្តាប់ពាក្យនោះហើយ គិតថា ទេវ សម្បត្តិប្រហែលជាថ្លៃថ្លាជាងនេះ ហើយតាំងចិត្ត ក្នុងទេវសម្បត្តិនោះ កើត ឧស្សាហៈក្នុងការបំពេញបុណ្យ យ៉ាងក្រៃលែង ។ មាតាបិតាបញ្ជូនគូសំពត់ថ្មី តាំងថ្មី ផ្កាឈូកមួយក្តាប់ សប្បិ ទឹកឃ្មុំ ស្ករអំពៅ អង្ករ និងខីរៈ ដើម្បីឲ្យនាងបរិភោគប្រើប្រាស់ ។ នាងឃើញ វត្ថុទាំងនោះ ក៏ត្រេកអរថា អញបំណងនឹងថ្វាយទាន ហើយអញក៏បាន ទេយ្យធម៌នេះ ក្នុងថ្ងៃទី ២ ក៏ចាត់ចែងទាន ចម្អិនមធុបាយាសដែលមាន ទឹកតិច តាក់តែងរបស់ទំពា របស់បរិភោគដទៃជាច្រើន ឲ្យជាបរិវាររបស់ មធុបាយាសដែលមានទឹកតិចនោះ ហើយប្រោះព្រំគ្រឿងក្រអូប ត្រង់រោង ទាន រេបោចំអាសនៈទុកលើផ្កាឈូកទាំងឡាយ ដែលល្អដោយត្របក បណ្តូល និងកេសររបស់ផ្កាបទុមដែលរីកហើយ ក្រាលដោយសំពត់សថ្មីៗ ដាក់នូវផ្កា បទុម ៤ និងគុម្ពផ្កា លើជើងទាំង ៤ របស់អាសនៈ ។ ចងពិដានខាងលើ អាសនៈ សំយុងកម្រងផ្កា និងកម្រងរំយោល ជុំវិញអាសនៈក៏ក្រាល