អដ្ឋកថា ខីរោទនទាយិកាវិមាន
មហាសត្វត្រឡប់ទៅមកៗយ៉ាងនេះ ផ្លូវនោះក៏សឹកមិនមានស្មៅឡើយ ។ លំដាប់នោះ ទេវរាជចូលទៅរកមហាសត្វ ប្រាកដរូបប្រតិស្ឋាននៅលើអាកាស ពោលយ៉ាងនេះថា លោកអាចារ្យធ្វើអ្វី មហាសត្វបានប្រាប់សេចក្តីទុក្ខតូចចិត្ត របស់ខ្លួនថា ខ្ញុំបង្រៀននូវពិណមានខ្សែ ៧ មានសំឡេងពីរោះជាទីសប្បាយ រីករាយ ( សិស្សឈ្មោះមុសិលៈ ) នោះចង់ប្រឡងឫទ្ធិនឹងខ្ញុំ ក្នុងទីស្នាមសម្រាប់លេង បពិត្រកោសិយៈ សូមព្រះអង្គជាទីពឹង របស់ខ្ញុំ ។ គាថានោះមានអធិប្បាយ បពិត្រទេវរាជ ខ្ញុំបានបង្រៀនសិស្សឈ្មោះ មុសិលៈ គឺប្រាប់ឲ្យរៀន បានដល់ ឲ្យសិក្សានូវវិជ្ជាឈ្មោះ សត្តន្តឹ ( ពិណ ខ្សែ ៧ ) ព្រោះមានខ្សែ ៧ នឹងមានសំឡេង ៧ មានសំឡេង ឆជ្ជៈ ( សំឡេង ដូចក្ងោកយំ ) ជាដើម ឈ្មោះថា សុមធុរំ ព្រោះមានសំឡេងមូល ព្រោះ អ្នកដេញពិណជំនាញបន្ទរ មិនឲ្យសំឡេង ២២ ដែលមាន វិនាសទៅ ឈ្មោះ ថា រាមណេយ្យំ ព្រោះធ្វើឲ្យកើតការត្រេកអរដល់អ្នកស្តាប់ដោយប្រៀបធៀប ោសំឡេងនិងពិណរូមគ្នា ព្រោះអ្នកដេញជំនាញក្នុងការឈ្លេចនូវសំឡេង ឲ្យគ្រប់ ៥០ តាមដែលរៀនមក មុសិលៈជាកូនសិស្សនោះនឹងដេញពិណប្រឡង ជាមួយខ្ញុំដែលជាអាចារ្យរបស់ខ្លួន លើវេទិកាដើម្បីសម្តែងសេចក្តីវិសេស របស់ខ្លួនដោយការប្រណាំងប្រជែង គេប្រាប់ខ្ញុំថា សូមលោកអាចារ្យមកសាក សិប្បៈជាមួយគ្នាចុះ ដូច្នេះ បពិត្រកោសិយទេវរាជ សូមទ្រង់ជាទីពឹងរបស់