វិមាន២៨ជាផាណិតទាយិកាវិមាន

ក្បាលទី 39 · ទំព័រ 69

ផ្ទៃដីទាំងអស់ដោយត្របកឈូក ដែលមានកេសរ គិតថាអញនឹងបូជាទក្ខិណេយ្យបុគ្គល ដែលមកដល់ហើយ ទើបរៀបចំជើងពាន់ដែលពេញដោយផ្កា ស្រស់ក្នុងទីសមគួរនាចំណែកម្ខាង ។ គ្រានោះនាងរៀបចំគ្រឿងឧបករណ៍ទានស្រេចហើយ ក៏ងូតទឹក ស្លៀក សំពត់ស្អាត កំណត់កាលទើបប្រាប់ស្រីបម្រើម្នាក់ថា នែនាង ចូរនាងទៅរក ទក្ខិណេយ្យបុគ្គលដែលមិនញាប់ញ័រមកឲ្យយើង ។ សម័យនោះ ព្រះសារី បុត្តត្រាច់បិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ ដើរទៅក្នុងរវាងផ្លូវ ដូចអ្នករក្សាថង់ ទ្រព្យមួយពាន់ ទុកសម្រាប់អ្នកមាននិស្ស័យ ។ ខណៈនោះ ស្រីបម្រើនោះ ក៏ថ្វាយបង្គំព្រះថេរៈ ហើយពោលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ ឲ្យបាត្ររបស់លោកម្ចាស់ ដល់ខ្ញុំចុះ ដើម្បីអនុគ្រោះឧបាសិកាម្នាក់ សូម និមន្តមកផ្លូវនេះ ។ ព្រះថេរៈ ក៏បញ្ជូនបាត្រ ឲ្យដល់ស្រីបម្រើនោះ នាង ក៏និមន្តព្រះថេរៈ ឲ្យចូលទៅកាន់ផ្ទះ ។ គ្រានោះ ស្ត្រីនោះ ក៏ចេញទៅ ទទួលព្រះថេរៈ ចង្អុលអាសនៈហើយពោលថា សូមលោកម្ចាស់និមន្តអង្គុយ ចុះ នេះអាសនៈរេបោចំទុកហើយ កាលព្រះថេរៈអង្គុយលើអាសនៈនោះ ហើយ ក៏បូជាព្រះថេរៈដោយត្របកឈូក ដែលមានកេសរ ដោយជុំវិញ អាសនៈ ថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន អង្គាសដោយមធុបាយាសដែលមាន ទឹកតិច ផ្សំដោយសប្បិ ទឹកឃ្មុំ និងស្ករ កំពុងតែអង្គាស ក៏ធ្វើសេចក្តី ប្រាថ្នាថា ដោយអានុភាពបុណ្យរបស់ខ្ញុំនេះ ខ្ញុំសូមមានសម្បត្តិទិព្វ ដែលលម្អ ដោយបល្ល័ង្ក ផ្ទះកំពូលលើដំរីដែលជាទិព្វផងចុះ ក្នុងគ្រប់ជាតិ កុំបីខ្វះផ្កា