អដ្ឋកថា វិមាន២៨ជាផាណិតទាយិកាវិមាន
ខ្ញុំផងចុះ ។ សក្កទេវរាជបានស្តាប់ដូច្នោះ កាលទ្រង់លួងលោមថា សូមលោកអាចារ្យ កុំខ្លាចឡើយ ខ្ញុំជាទីពឹង ជាទីអាស្រ័យរបស់លោកអាចារ្យ ទើបត្រាស់ថា ខ្ញុំជាទីពឹងរបស់លោកបាន ខ្ញុំជាអ្នកបូជាអាចារ្យ សិស្សនឹងមិន ឈ្នះលោកទេ បពិត្រអាចារ្យ លោកនឹងឈ្នះសិស្ស ។ បានឮថា មហាសត្វបានជាអាចារ្យរបស់សក្កទេវរាជ ក្នុងអត្តភាពមុន ដោយហេតុនោះ ទើបសក្កទេវរាជពោលថា អហមាចរិយបូជកោ ខ្ញុំជាអ្នក បូជាអាចារ្យដូច្នេះ មិនមែនជាគូប្រណាំងប្រជែងដូចមុសិលៈនោះឡើយ កាល កូនសិស្សដូចខ្ញុំនៅមាន លោកអាចារ្យនឹងចាញ់ដូចម្តេចកើត ព្រោះហេតុនោះ មុសិលៈមិនឈ្នះលោកអាចារ្យឡើយ លោកអាចារ្យនុ៎ះឯងនឹងឈ្នះមុសិលៈ ដែលជាសិស្សពិតប្រាកដ អធិប្បាយថា មុសិលៈនោះ កាលចាញ់ហើយនឹង ដល់នូវសេចក្តីវិនាស ។ កាលសក្កទេវរាជត្រាស់យ៉ាងនេះហើយ ទើបលួងលោម ថា ក្នុងថ្ងៃទី ៧ ខ្ញុំនឹងមកកាន់ទីលានប្រកួត សូមលោកអាចារ្យដាក់ ចិត្តលេងតន្រ្តីចុះ ហើយក៏យាងទៅ ។ លុះដល់ថ្ងៃទី ៧ ព្រះរាជា មួយអន្លើដោយរាជបរិវារ ប្រថាប់គង់ក្នុង ល្វែងរោងជ័យ ។ គុត្តិលអាចារ្យ និងមុសិលៈ ត្រៀមខ្លួនដើម្បីសម្តែងសិប្បៈ ចូលទៅថ្វាយបង្គំព្រះរាជា អង្គុយលើអាសនៈដែលគេរៀបចំទុក ហើយដេញ ពិណ សក្កទេវរាជឈរលើអាកាស ព្រះមហាសត្វឃើញសក្កទេវរាជនោះ តែជនដទៃមិនឃើញ ។ ក្នុងការដេញពិណរបស់ជនទាំងពីរ បរិស័ទឃើញ ថា ស្មើគ្នា ។ សក្កទេវរាជត្រាស់និងអាចារ្យគុត្តិលៈថា សូមលោកអាចារ្យ ផ្តាច់ខ្សែទី ១ កាលផ្តាច់ខ្សែទី ១ ហើយ ពិណក៏នៅមានសំឡេងពីរោះ សក្កទេ វរាជ ត្រាស់បន្តថា សូមលោកអាចារ្យផ្តាច់ខ្សែទី ២ ទី ៣ ទី ៤ ទី ៥ កាលផ្តាច់ខ្សែពិណទាំងនោះហើយ ពិណក៏មានសំឡេងពីរោះ ក្រៃលែង ។