ទទ្ទល្លវិមានទី ៦

ក្បាលទី 39 · ទំព័រ 329

( នាងភទ្ទាសួរថា ) នាងមានសម្បុរដ៏រុងរឿង មានយស កន្លង នូវពួកទេវតាជាន់តាវត្តិង្សទាំងអស់ ដោយយសផង ដោយសម្បុរផង ខ្ញុំមិន ដែលឃើញ ( នាង ) សោះ ឃើញម្តងនេះឈ្មោះថាឃើញជាដំបូង នាងមក អំពីពួកទេវតាជាន់ណា បានជាមកហៅចំឈ្មោះរបស់ខ្ញុំ ។ ( នាងសុភទ្ទាឆ្លើយថា ) ម្នាលនាងភទ្ទា ខ្ញុំជ្រាស្តីឈ្មោះ សុភទ្ទា ខ្ញុំជា ភរិយារួម ( ប្តី ) ជាមួយនឹងនាងផង ហើយត្រូវជាប្អូននាងផង ក្នុងភពជា របស់មនុស្ស ក្នុងកាលមុន ខ្ញុំនោះលុះបែកធ្លាយរាងកាយ ផុតស្រឡះ ច្យុត ចាកមនុស្សលោកនោះ បានមកកើតជាមួយនឹងពួកទេវតាជាន់និម្មានរតី ។ ( នាងភទ្ទាសួរថា ) ម្នាលនាងសុភទ្ទា នាងបានថ្លែងនូវជាតិរបស់ខ្លួន ក្នុង ពួកទេវតាជាន់និម្មានរតីណា ពួកសត្វមានកម្មជាកុសលធ្វើហើយដ៏ច្រើនរមែង ទៅកាន់ពួកទេវតាជាន់និម្មានរតីនោះ នាងអ្នកណាប្រៀនប្រដៅដោយហេតុដូចម្តេច ដោយប្រការដូចម្តេច នាងជ្រាស្តីមានយស ដល់នូវយសបែបនេះ បាន នូវគុណវិសេសដ៏ធំទូលាយ តើដោយទានដូចម្តេច ដោយវត្តល្អដូចម្តេច ម្នាល ទេវតា ខ្ញុំសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអ្វី ។ ( នាងសុភទ្ទាឆ្លើយថា ) ក្នុងកាលមុន ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យទាន ណាដោយដៃរបស់ខ្លួន ទាននោះគឺបិណ្ឌបាត ៨ ( ដែលខ្ញុំឲ្យហើយ ) ដល់ សង្ឃជាទក្ខិណេយ្យបុគ្គល ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដ ដូច្នោះ ។ បេ ។ សម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។ ( នាងភទ្ទាសួរថា ) ខ្ញុំបានញ៉ាំងភិក្ខុទាំងឡាយ ដែលមានសេចក្តីសង្រួម