សេសវតីវិមានទី ៧

ក្បាលទី 39 · ទំព័រ 345

( ព្រះវង្គីសត្ថេរពោលថា ) អាត្មាបានឃើញវិមាននេះល្អ ដែល ប្រក់ដោយសំណាញ់ ជាវិការៈនៃកែវផលិកនិងប្រាក់ និងមាស មានដៃដ៏វិចិត្រ ដោយកែវផ្សេងៗ គួរឲ្យរីករាយដោយប្រពៃ ជាទីនៅដែលបុញ្ញកម្មនិម្មិតល្អ ហើយ ប្រកបដោយខ្លោងទ្វារ រោយរាយដោយខ្សាច់មាស ជាវិមានដ៏ល្អ ព្រះ អាទិត្យព្ធដ៏អាកាស មានរស្មី ១ ពាន់ កម្ចាត់បង់នូវងងឹត ក្នុងសរទកាល ញ៉ាំង ទិសទាំង ១០ ឲ្យភ្លឺ ( យ៉ាងណាមិញ ) វិមានរបស់នាងនេះក៏រុងរឿងយ៉ាង នោះដែរ វិមាននេះជាទីគាប់ចិត្ត តាំងនៅព្ធដ៏អាកាស ចាំងភ្នែក ដូចជាអណ្តាត ភ្លើង រុងរឿងក្នុងវេលាយប់ ឬដូចផ្លេកបន្ទោរក្នុងទីបំផុតនៃពពកកងរំពងដោយ សំឡេងពិណ សំភោរ ស្គរ រគាំង វិមានរបស់នាងនេះ ដូចជាបុរីរបស់ព្រះឥន្ទ្រ ដ៏ស្តុកស្តម្ភ ទាំងឈូកស កុមុទ ឧប្បលក្រហម ឧប្បលខៀវ មានទាំង ផ្កាយុថកា ផ្កាច្បា ផ្កាននោង ផ្កាសាលព្រឹក្ស ផ្កាអសោក សឹងរីកស្គុសស្គាយ វិមាននេះ ប្រោះព្រំដោយក្លិនក្រអូប នៃឈើដ៏ឧត្តមផ្សេងៗ ម្នាលនាងមានយស ស្រះបោក្ខរណីប្រកបដោយឈើស្រល់ ខ្នុរសម្លនិងសុជកព្រឹក្ស ប្រកបដោយ ឈើមានខ្លឹមខាងក្រៅ ( មានត្នោតនិងដូងជាដើម ) និងវល្លិ រីកស្គុសស្គាយ សំយុងចុះ ប្រាកដស្មើដោយបណ្តាញនៃកែវមណី ជាទីរីករាយ តាំងឡើង ( ក្នុង ទីជិតនៃវិមាន ) របស់នាង បុប្ផជាតិទាំងឡាយណា ដែលដុះឡើងក្នុងទឹកក្តី រុក្ខជាតិទាំងឡាយណា ដែលដុះលើគោកក្តី ជារបស់មនុស្សក្តី ជារបស់ អមនុស្សក្តី ដ៏ជាទិព្វ ( បុប្ផជាតិនិងរុក្ខជាតិទាំងនោះ ) បានដុះឡើងជិតលំនៅ របស់នាង ក្នុងឋានសួគ៌នេះ តើជាផលនៃការស្ងប់និងការទូន្មានដូចម្តេច នាង