អដ្ឋកថា សេសវតីវិមានទី ៧
សេសវតីវិមាន មានពាក្យផ្តើមថា ផលិករជតហេមជាលច្ឆន្នំ ដូច្នេះជាដើម ។ សេសវតីវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងជេតពនមហាវិហារ ជិតក្រុងសាវត្ថី សម័យនោះ មានកូនប្រសារបស់ត្រកូលម្នាក់ ឈ្មោះនាងសេសវតី ក្នុងត្រកូល គហបតីមហាសាល ក្នុងនាលកគាម ដែនមគធៈ ។ បានឮថា នាងសេសវតីនោះ កាលគេកំពុងកសាងស្តូបមាសប្រមាណ មួយយោជន៍របស់ព្រះដ៏មានព្រះភាគព្រះនាមថា កស្សប នៅជាទារិកា បាន ទៅកាន់ចេតិយជាមួយមាតា បានសួរមាតាថា បពិត្រអ្នកមែ មនុស្សទាំងនេះ គេធ្វើអ្វី មាតាឆ្លើយថា គេធ្វើឥដ្ឋមាសដើម្បីសាងចេតិយ ។ ទារិកាបានស្តាប់ ដូច្នោះមានចិត្តជ្រះថ្លា ប្រាប់មាតាថា បពិត្រអ្នកម៉ែ ត្រង់ករបស់ខ្ញុំមានគ្រឿង ប្រដាប់តូចៗធ្វើដោយមាស កូននឹងឲ្យគ្រឿងប្រដាប់នេះដើម្បីសាងចេតិយ ។ មាតាពោលថា ល្អណាស់កូន ចូរយកទៅឲ្យជាងចុះ ហើយក៏ដោះគ្រឿងអលង្ការ អំពីក ឲ្យដល់ជាងមាស ពោលថា ស្រីនេះបរិច្ចាគគ្រឿងប្រដាប់នេះ ចូរដាក់ គ្រឿងប្រដាប់នេះចូលទៅ ហើយធ្វើជាឥដ្ឋចុះ ។ ជាងមាសបានធ្វើតាមនោះ ។ ក្នុងកាលតមកទារិកានោះក៏ធ្វើមរណកាល ដោយបុណ្យនោះឯង បានទៅកើត ក្នុងទេវលោក អន្ទោលទៅមកក្នុងទេវលោក កាលដល់សាសនារបស់ព្រះដ៏ មានព្រះភាគនៃយើង បានមកកើតក្នុងនាលកគាម អាយុ ១២ ឆ្នាំតាមលំដាប់ ។ ថ្ងៃមួយទារិកានោះ បានទទួលប្រាក់ដែលមាតាឲ្យ ( ដើម្បីទិញរបស់ ) ទើបទៅផ្សារមួយកន្លែងដើម្បីទិញប្រេង ។ ត្រង់ផ្សារនោះ មានកុម្ពិកៈម្នាក់