វិសាលក្ខិវិមានទី ៩
( សក្កទេវរាជសួរថា ) ម្នាលនាងមានភ្នែកទូលាយ នាងឈ្មោះ អ្វី បានជាមានពួកនារីចោមរោម ហើយដើរក្រឡឹងជុំវិញព្រៃចិត្តលតា ជាទីរីករាយ ពួកទេវតាជាន់តាវត្តិង្ស ចូលទៅកាន់ព្រៃនេះ ក្នុងកាលណា ( កាល នោះ ) ពួកទេវតាទាំងអស់ ព្រមទាំងយាន ព្រមទាំងរថដ៏វិចិត្រ ក៏មកក្នុង ទីនុ៎ះ នាងកាលមកដល់ក្នុងទីនេះ ហើយត្រាច់ទៅក្នុងឱទ្យាន ចិត្តរមែងប្រាកដ ដោយកាយ រូបរបស់នាងក៏ប្រាកដដូច្នោះ តើដោយហេតុដូចម្តេច ម្នាលទេវតា យើងសួរហើយនាងចូរប្រាប់នេះជាផលនៃកម្មអ្វី ។ ( ទេវតាឆ្លើយថា ) បពិត្រព្រះអង្គជាធំជាងទេវតា រូបរបស់ខ្ញុំ គតិ ឫទ្ធិ និងអានុភាពរបស់ខ្ញុំ ( កើតឡើង ) ដោយកម្មណា បពិត្រព្រះអង្គទ្រង់ព្រះនាម បុរិន្ទទៈ សូមព្រះអង្គស្តាប់ នូវកម្មនោះចុះ ខ្ញុំជាឧបាសិកា ឈ្មោះសុនន្ទា នៅក្នុងក្រុងរាជគ្រឹះជាទីត្រេកអរ ជ្រាស្តីបរិបូណ៌ដោយសទ្ធានិងសីល ត្រេក អរក្នុងការចែករំលែកនូវទាន មានចិត្តជ្រះថ្លា បានឲ្យសំពត់ សម្រាប់ស្លៀក ដណ្តប់ផង ភត្តផង សេនាសនៈផង គ្រឿងប្រទីបផង ចំពោះពួកព្រះអរិយ បុគ្គល អ្នកមានចិត្តត្រង់សព្វៗកាល ខ្ញុំបានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង បាន សង្រួមក្នុងសីលទាំងឡាយផង វៀរចាកបាណាតិបាតផង សង្រួមចាកមុសាវាទ ផង ឆ្ងាយចាកការលួចផង ចាកការប្រព្រឹត្តកន្លង ( ចិត្តស្វាមី ) ផង ចាកការផឹក ទឹកស្រវឹងផងសព្វៗកាល ហើយត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសក្នុង អរិយសច្ចទាំងឡាយ ជាឧបាសិកានៃព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ឯត្រកូលនៃញាតិរបស់ខ្ញុំនោះតែងយកកម្រងផ្កាមកឲ្យខ្ញុំសព្វៗកាល ខ្ញុំ បានបូជាកម្រងផ្កានោះទាំងអស់ ចំពោះព្រះស្តូបនៃ