អដ្ឋកថា វិសាលក្ខិវិមានទី ៩

ក្បាលទី 39 · ទំព័រ 370

វិសាលក្ខិវិមាន មានពាក្យផ្តើមថា កា នាម ត្វំ វិសាលក្ខិ ដូច្នេះ ជាដើម ។ វិសាលក្ខិវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ កាលព្រះដ៏មានព្រះភាគទ្រង់បរិនិព្វានហើយ ព្រះបាទអជាតសត្តុទទួល ព្រះបរមសារីរិកធាតុរបស់ព្រះដ៏មានព្រះភាគ ដែលទ្រង់បានទទួលមក សាង ព្រះស្តូបនិងធ្វើបុណ្យឆ្លងក្នុងក្រុងរាជគ្រឹះ ។ កូនស្រីមាលាការម្នាក់ នៅក្នុង ក្រុងរាជគ្រឹះឈ្មោះសុនន្ទា ជាឧបាសិកា ជាអរិយសាវិកាសម្រេចសោតាបន្ន បានបញ្ជូនកម្រងផ្កានិងគ្រឿងក្រអូបជាច្រើន ដែលបញ្ជូនមកអំពីផ្ទះរបស់បិតា ធ្វើការបូជាព្រះចេតិយរាល់ៗថ្ងៃ ម្យ៉ាងទៀតរាល់ថ្ងៃឧបោសថ នាងបានធ្វើការបូជា ដោយខ្លួនឯង ។ តមក នាងកើតរោគឯណានីមួយ ហើយក៏ធ្វើកាលកិរិយា បានទៅកើត ជាបរិចារិការបស់សក្កទេវរាជ ។ ថ្ងៃមួយនាងបានចូលទៅកាន់ឧទ្យានចិត្តលតា ជាមួយសក្កទេវរាជ ។ ក្នុងទីនោះរស្មីរបស់ទេវតាដទៃ ត្រូវរស្មីរបស់ផ្កាជាដើម ពាល់ត្រូវហើយ មានពណ៌វិចិត្រល្អពន់ពេក ។ តែរស្មីរបស់ទេពធីតា សុនន្ទា មិនបានត្រូវរស្មីផ្កាទាំងនោះគ្របសង្កត់ តាំងនៅដដែល ។ សក្កទេវរាជ ឃើញដូច្នោះ ទ្រង់មានបំណងនឹងដឹងសុចរិតកម្ម ដែលទេពធីតានោះធ្វើមក ទើបសាកសួរដោយគាថាទាំងនេះថា ម្នាលនាងមានភ្នែកទូលាយ នាងឈ្មោះអ្វី បានជាមានពួកន ារីចោមរោម ហើយដើរក្រឡឹងជុំវិញព្រៃចិត្តលតា ជាទីរីករាយ ពួកទេវតាជាន់តាវត្តិង្ស ចូលទៅកាន់ព្រៃនេះ ក្នុងកាល ណា ( កាលនោះ ) ពួកទេវតាទាំងអស់ ព្រមទាំងយាន ព្រមទាំង រថដ៏វិចិត្រ ក៏មកក្នុងទីនុ៎ះ នាងកាលមកដល់ក្នុងទីនេះ ហើយត្រាច់ទៅក្នុងឱទ្យាន ចិត្តរមែងប្រាកដដោយកាយ រូប របស់នាងក៏ប្រាកដដូច្នោះ តើដោយហេតុដូចម្តេច ម្នាលទេវតា យើងសួរហើយនាងចូរប្រាប់នេះ