អដ្ឋកថា មញ្ជិដ្ឋកវិមានទី ១
មញ្ជិដ្ឋកវិមាន មានពាក្យផ្តើមថា មជ្ជិដ្ឋកេ វិមានស្មឹ សោវណ្ណវាលុកសន្ថតេ ដូច្នេះជាដើម ។ វិមាននេះ មានអត្ថុប្បត្តិហេតុ ដូចម្តេច ។ ព្រះដ៏មានព្រះភាគគង់ក្នុងក្រុងសាវត្ថី ឧបាសកម្នាក់ក្នុងក្រុងសាវត្ថីនោះ និមន្តព្រះដ៏មានព្រះភាគ សាងមណ្ឌប បូជាសក្ការៈ ថ្វាយទាន ក្នុងមណ្ឌប នោះ ដោយន័យដែលពោលហើយក្នុងវិមានជាប់ៗគ្នា ។ សម័យនោះ ទាសី ប្រចាំត្រកូលម្នាក់ ឃើញដើមសាលព្រឹក្សក្នុងឧទ្យានអន្ធវ័ន ចេញផ្ការីកស្គុស ស្គាយ ទើបបេះផ្កាសាលព្រឹក្សក្នុងឧទ្យាននោះមក យកវល្លិដោតជាកម្រង ពាក់ត្រង់ក រើសផ្កាដែលជ្រុះនិងផ្កាល្អៗជាច្រើន ដើរចូលព្រះនគរ ឃើញព្រះ ដ៏មានព្រះភាគគង់បញ្ចេញព្រះពុទ្ធរង្សីដែលមានពណ៌ ៦ ប្រការក្នុងមណ្ឌប នោះ ដូចព្រះអាទិត្យចែងចាំងពន្លឺលើកំពូលភ្នំយុគន្ធរ មានចិត្តជ្រះថ្លាយកផ្កា នោះបូជា ដាក់កម្រងផ្កាជុំវិញពុទ្ធាសនៈ រោយនូវផ្កាមួយចំនួនទៀត ថ្វាយបង្គំ ដោយគោរព ធ្វើប្រទក្សិណ ៣ ជុំហើយចៀសចេញទៅ ។ តមកនាងធ្វើកាល កិរិយា ទៅកើតក្នុងឋានតាវត្តិង្ស ។ ត្រង់ឋានតាវត្តិង្សនោះ នាងមានវិមានកែវ ផលិកក្រហម ត្រង់ខាងមុខវិមាន មានឧទ្យានសាលព្រឹក្សធំ ត្រង់ផ្ទៃដីក្រាល ដោយខ្សាច់មាស ។ ក្នុងពេលដែលនាងចេញអំពីវិមាន ចូលកាន់ឧទ្យានសាល ព្រឹក្ស មែកសាលព្រឹក្សទាំងឡាយក៏បង្អោនចុះ រោយនូវផ្កាខាងលើ ។ ព្រះមហា មោគ្គល្លាន ចូលទៅរកទេពធីតានោះ តាមន័យដែលពោលហើយខាង ដើម សួរដល់កម្មដែលនាងធ្វើ ដោយគាថាទាំងនេះថា នាងត្រេកអរ ដោយតូរ្យតន្រ្តីប្រកបដោយអង្គ ៥ ដែល គេប្រគំពីរោះ ក្នុងវិមានកែវផលិកពណ៌ហង្សបាទ ក្រាលខ្សាច់ មាស នាងចុះចាកវិមាននោះ ដែលបុញ្ញកម្មនិម្មិតហើយ ជា វិការៈនៃកែវ ហើយចូលទៅកាន់ព្រៃសាលព