បភស្សរវិមានទី ២
( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវតាល្អ មានពន្លឺមានពណ៌ ប្រសើរភ្លឺផ្លេក ស្លៀកសំពត់ពណ៌ក្រហមស្រស់ មានឫទ្ធិច្រើន មានខ្លួន រុងរឿងហាក់ដូចប្រោះព្រំដោយខ្លឹមចន្ទន៍ នាងជាអ្វីមកថ្វាយបង្គំអាត្មា មួយ ទៀត បល័្លង្ករបស់នាងមានតម្លៃច្រើន សឹងវិចិត្រដោយកែវផ្សេងៗ ដ៏រុងរឿង នាងអង្គុយលើបល្ល័ង្កដ៏រុងរឿងដូចទេវរាជ ( ឋិតនៅ ) ក្នុងនន្ទនវ័ន ម្នាល នាងដ៏ចម្រើន ក្នុងកាលមុននាងបានប្រព្រឹត្តសុចរិតដូចម្តេច នាងសោយផលកម្ម ដូចម្តេចក្នុងទេវលោក ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះ ជាផលនៃកម្មអ្វី ។ ( ទេវតាឆ្លើយថា ) បពិត្រព្រះថេរៈដ៏ចម្រើន ខ្ញុំព្រះករុណា បានប្រគេន នូវផ្កាម្លិះនិងស្ករអំពៅដល់លោកម្ចាស់ កាលនិមន្តទៅដើម្បីបិណ្ឌបាត ខ្ញុំទើប ទទួលនូវផលនេះ នៃកម្មនោះ ក្នុងទេវលោក បពិត្រព្រះថេរៈដ៏ចម្រើន តែ សេចក្តីក្តៅក្រហាយមានដល់ខ្ញុំ ទាំងទោសកំហុសដែលដល់នូវសេចក្តីទុក្ខ ( ក៏ កើតឡើង ) ដល់ខ្ញុំ ( ព្រោះ ) ខ្ញុំនោះ មិនបានស្តាប់ធម៌ដែលព្រះពុទ្ធជាធម្ម រាជ ទ្រង់សំដែងល្អហើយ បពិត្រព្រះថេរៈដ៏ចម្រើន ព្រោះហេតុនោះបានជា ខ្ញុំនិយាយនឹងលោកម្ចាស់ថា បុគ្គលណានីមួយ ដែលខ្ញុំគួរអនុគ្រោះ លោក ម្ចាស់បានដឹកនាំបុគ្គលនោះ ក្នុងធម៌ទាំងឡាយ ដែលព្រះពុទ្ធជាធម្មរាជ ទ្រង់ សំដែងល្អហើយ សេចក្តីជឿចំពោះពុទ្ធរតនៈ ធម្មរតនៈនិងសង្ឃរតនៈ មាន ដល់ទេវតាទាំងឡាយណា ទេវតាទាំងឡាយដទៃនោះ ច្រើនលើសលុប ដែល មានឫទ្ធិច្រើនជាងខ្ញុំរមែងរុងរឿងកន្លងនូវខ្ញុំ ដោយអាយុ ដោយយស ដោយ សិរី ដោយតេជះ ដោយវណ្ណៈ ។