អដ្ឋកថា បភស្សរវិមានទី ២
បភស្សរវិមាន មានពាក្យផ្តើមថា បភស្សរវរវណ្ណនិភេ ដូច្នេះជាដើម ។ វិមាននេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងក្រុងរាជគ្រឹះ សម័យនោះ ឧបាសក ម្នាក់ក្នុងក្រុងរាជគ្រឹះជ្រះថ្លាក្នុងព្រះមហាមោគ្គល្លានត្ថេរយ៉ាងក្រៃលែង ។ ធីតា របស់បុរសនោះ មានបសាទសទ្ធា នាងមានសេចក្តីគោរពរាប់អានក្នុង ព្រះថេរៈ ច្រើន ។ ថ្ងៃមួយព្រះមហាមោគ្គល្លានត្រាច់បិណ្ឌបាតក្នុងក្រុងរាជគ្រឹះចូលទៅ កាន់ត្រកូលនោះ នាងឃើញព្រះថេរៈហើយកើតសោមនស្សក ្រាល អាសនៈ កាលព្រះថេរៈអង្គុយលើអាសនៈនោះហើយ នាងបូជាដោយកម្រង ផ្កាម្លិះ ហើយយកស្ករអំពៅដាក់ក្នុងបាត្ររបស់ព្រះថេរៈ ព្រះថេរៈបំណងនឹង អនុមោទនាក៏អង្គុយ ។ ឃរាវាសមានកិច្ចច្រើន នាងពោលថា ខ្ញុំនឹងស្តាប់ ធម៌ក្នុងថ្ងៃដទៃ ថ្វាយបង្គំព្រះថេរៈហើយនិមន្តឲ្យព្រះថេរៈត្រឡប់ ។ ក្នុងថ្ងៃ នោះឯងនាងស្លាប់ទៅកើតក្នុងឋានតាវត្តិង្ស ។ ព្រះមោគ្គល្លានមហាថេរៈចូលទៅ ជួបនាងបានសួរដោយគាថានេះថា ម្នាលទេវតាល្អ មានពន្លឺមានពណ៌ប្រសើរភ្លឺផ្លេក ស្លៀក សំពត់ពណ៌ក្រហមស្រស់ មានឫទ្ធិច្រើន មានខ្លួនរុងរឿង ហាក់ដូចប្រោះព្រំដោយខ្លឹមចន្ទន៍ នាងជាអ្វីមកថ្វាយបង្គំអាត្មា មួយទៀត បល័្លង្ករបស់នាងមានតម្លៃច្រើន សឹងវិចិត្រដោយ កែវផ្សេងៗដ៏រុងរឿង នាងអង្គុយលើបល្ល័ង្កដ៏រុងរឿងដូចទេវរាជ ( ឋិតនៅ ) ក្នុងនន្ទនវ័ន ម្នាលនាងដ៏ចម្រើន ក្នុងកាល មុននាងបានប្រព្រឹត្តសុចរិតដូចម្តេច នាងសោយផលកម្មដូចម្តេច ក្នុងទេវលោក ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអ្វី ។