នាគវិមានទី ៣
( ព្រះវង្គីសត្ថេរដ៏មានអាយុសួរថា ) នាងប្រដាប់ខ្លួន ហើយឡើងជិះ ដំរីប្រសើរ វិចិត្រដោយកែវមណីនិងមាស បិទបាំងដោយបណ្តាញមាសជា ដំរីមាឌធំ ដែលបុញ្ញកម្មសម្រេចល្អហើយ ( អង្គុយ ) លើខ្នងដំរីជាទីរីករាយ មកព្ធដ៏អាកាស ក្នុងទីនេះ ស្រះទាំងឡាយមានទឹកថ្លា មានគុម្ពឈូក មានផ្ការី កស្គុសស្គាយ ដែលបុញ្ញកម្មនិម្មិតហើយ ត្រង់ភ្លុកដំរីទាំងគូ ពួកតូរ្យតន្រ្តី ប្រគំលើផ្កាឈូកទាំងឡាយ មានពួកស្រីកែវមនោហរាទាំងនេះក៏រាំ ( លើផ្កាឈូក ទាំងនោះ ) ម្នាលនាងមានអានុភាពច្រើន នាងដល់នូវឫទ្ធិនៃទេវតា នាងកាល កើតជាមនុស្ស តើបានធ្វើបុណ្យអ្វី នាងមានអានុភាពរុងរឿងយ៉ាងនេះផងទាំង សម្បុររបស់នាង ក៏អាចញ៉ាំងទិសទាំងពួងឲ្យភ្លឺបានផង តើដោយបុណ្យដូចម្តេច ។ ( ទេវតាឆ្លើយថា ) ខ្ញុំបានចូលទៅក្នុងក្រុងពារាណសី បានថ្វាយសំពត់ មួយគូដល់ព្រះពុទ្ធ ហើយថ្វាយបង្គំព្រះបាទា អង្គុយលើផែនដី មានចិត្តត្រេកអរ បានធ្វើនូវអញ្ជលិកម្ម ចំពោះព្រះអង្គ ចំណែកព្រះពុទ្ធ ព្រះអង្គមានព្រះ ធម្មាដ៏ភ្លឺ ប្រាកដស្មើដោយមាស ព្រះអង្គបានសំដែងសមុទយសច្ច និងទុក្ខសច្ច ជារបស់មិនទៀងផង បានសំដែងទុក្ខនិរោធសច្ច ជាអសង្ខតធម៌ផង មគ្គសច្ច ផងដល់ខ្ញុំ ជាហេតុឲ្យខ្ញុំបានត្រាស់ដឹង ខ្ញុំជ្រាស្តីមានអាយុតិច ធ្វើមរណកាល ច្យុតមកកើតក្នុងពួកទេវតាជាន់តាវត្តិង្ស ជ្រាស្តីមានយស ជាបជាបតី គឺប្រពន្ធមួយ របស់សក្កទេវរាជឈ្មោះនាង យសុត្តរា ល្បីឮទៅសព្វទិសទាំងឡាយ ។