អលោមវិមានទី ៤

ក្បាលទី 39 · ទំព័រ 397

( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវតា នាងមានសម្បុរ រុងរឿង ញ៉ាំងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក សម្បុររបស់នាងប្រាកដ ដូច្នោះ តើ ( សម្រេច ) ដោយបុណ្យដូចម្តេច ។ បេ ។ ទាំងសម្បុររបស់នាងក៏ ភ្លឺច្បាស់សព្វទិស ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផល នៃកម្មនេះថា ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេននំកុម្មាសក្រៀមដល់ព្រះពុទ្ធ ជាអាទិច្ចពន្ធុ ទៀបក្រុងពារាណសី ដោយដៃរបស់ខ្លួន សូមលោកម្ចាស់មើលនូវផលនៃដុំ នំកុម្មាសក្រៀមផង សាបផងចុះ អ្នកណាឃើញនាងអលោមា ជាស្រីដល់នូវ សេចក្តីសុខហើយនឹងមិនធ្វើនូវបុណ្យកើត ព្រោះហេតុនោះ បានជាសម្បុរ របស់ខ្ញុំប្រាកដដូច្នោះ ។ បេ ។ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។