កញ្ជីកទាយិកាវិមានទី ៥
( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវតា នាងមានសម្បុរដ៏ រុងរឿង ។ បេ ។ ដូចផ្កាយព្រឹក សម្បុររបស់នាងប្រាកដដូច្នោះ តើសម្រេចដោយ បុណ្យដូចម្តេច ។ បេ ។ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផល នៃកម្មនេះថា ខ្ញុំបានប្រគេននូវទឹកបបរ ដែលចម្អិនលាយដោយផ្លែពុទ្រា អប់ដោយ ប្រេងដល់ព្រះពុទ្ធជាអាទិច្ចពន្ធុ ក្នុងស្រុកឈ្មោះ អន្ធកវិន្ទៈ ខ្ញុំមានចិត្តជ្រះថ្លា ចំពោះព្រះពុទ្ធអ្នកទៀងត្រង់ បានប្រគេនវត្ថុលាយច្រឡំដោយដីប្លី ខ្ទឹមមើម និង វត្ថុមានក្លិនប្រហើរ នារីណា មានអវ័យវៈល្អសព្វ មានរូបមិនថោកថយ គួរ មើលរបស់ភស្តា គប្បីធ្វើជាអគ្គមហេសី នៃស្តេចចក្រពត្តិ នារីនោះមិនដល់ ចំណិតទី ១ នៃចំណែកដែលគេចែកជា ១៦ អស់វារៈ ១៦ ដង នៃការឲ្យ ទឹកបបរនេះឡើយ មាសឆ្តោរ ១០០ សេះ ១០០ រថទឹមដោយមេសេះ អស្សតរ ១០០ កញ្ញា ១ សែន ដែលពាក់កុណ្ឌលកែវមណី ក៏មិនដល់ ចំណិតទី ១ នៃចំណែកដែលគេចែកជា ១៦ អស់វារៈ ១៦ ដង នៃការឲ្យ ទឹកបបរនេះឡើយ ពួកដំរីដែលកើតក្នុងប្រទេសឈ្មោះ ហិមវន្ត ចំនួន ១០០ មានភ្លុកងដូចចន្ទោលរថ ចម្រើនដោយកម្លាំងនិងសន្ទុះនិងការប្រឹងប្រែង មាន ខ្សែដង្គន់ជាវិការៈនៃមាស មានគ្រឿងប្រដាប់សម្រេចដោយមាស ក៏មិនដល់ ចំណិតទី ១ នៃចំណែកដែលគេចែកជា ១៦ អស់វារៈ ១៦ ដងនៃការឲ្យ ទឹកបបរនេះឡើយ បុគ្គលណា ក្នុងលោកនេះ គប្បីធ្វើនូវភាពនៃខ្លួនជាធំក្នុង