អដ្ឋកថា កញ្ជីកទាយិកាវិមានទី ៥
កញ្ជិកទាយិកាវិមាន មានពាក្យផ្តើមថា អភិក្កន្តេន វណ្ណេន ជាដើម ។ កញ្ជិកទាយិកាវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ សម័យមួយ ព្រះដ៏មានព្រះភាគគង់នៅនានគរអន្ធកវិន្ទៈ ទ្រង់ប្រឈួន រោគខ្យល់ក្នុងផ្ទៃ ទើបត្រាស់ហៅព្រះអានន្ទមកថា ម្នាលអានន្ទ អ្នកចូរត្រាច់ បិណ្ឌបាតទឹកបបរនាំមកដើម្បីធ្វើថ្នាំដល់តថាគត ព្រះអានន្ទ ទូលស្នងព្រះពុទ្ធតម្រាស់ថា ករុណាព្រះអង្គ ។ កាន់បាត្រដែលមហារាជថ្វាយ ឈរត្រង់ទ្វារ និវេសន៍របស់គ្រូដែលជាឧបដ្ឋាករបស់ខ្លួន ភរិយារបស់គ្រូ ឃើញក៏ចេញទៅ ទទួលថ្វាយបង្គំហើយ ទទួលបាត្រ សួរព្រះថេរៈថា ត្រូវការថ្នាំអ្វី ។ បាន ឮថា ភរិយារបស់គ្រូនោះ ជ្រាស្តីមានបញ្ញា សង្កេតដឹងថា កាលត្រូវការថ្នាំ ទើបព្រះថេរៈនិមន្តមកទីនេះ មិនមែនដើម្បីភិក្ខា កាលព្រះថេរៈប្រាប់ថា ត្រូវការ ទឹកបបរ នាងគិតថា នេះមិនមែនថ្នាំសម្រាប់លោកម្ចាស់របស់អញ បាត្រ នេះជាបាត្ររបស់ព្រះដ៏មានព្រះភាគដោយពិត ណ្ហើយចុះ អញនឹងរៀបចំទឹក បបរដែលសមគួរ ដល់ព្រះលោកនាថ នាងត្រេកអរ កើតនូវការរាប់អានដ៏ ច្រើន ទើបចម្អិនបបរលាយដោយផ្លែពុទ្រា ដាក់ពេញបាត្រ រៀបចំភោជន ដទៃដែលជាបរិវារនៃយាគូនោះ បញ្ជូនទៅថ្វាយ លុះព្រះដ៏មានព្រះភាគសោយ យាគូនោះបុណ្ណោះ អាពាធនោះក៏ស្ងប់ តមកនាងស្លាប់ទៅកើតក្នុងឋានតាវត្តិង្ស សោយទិព្វសម្បត្តិដ៏ធំ ជាអ្នករីករាយ ។ ព្រះមហាមោគ្គល្លានត្ថេរ សួរទេព ធីតានោះដោយគាថាទាំងនេះថា ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ។