វិហារវិមានទី ៦
( ព្រះអនុរុទ្ធត្ថេរសួរថា ) ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ។ បេ ។ ដូចផ្កាយព្រឹក កាលដែលនាងកំពុងរាំនោះ សំឡេងទិព្វទាំងឡាយ គួរស្តាប់ គួររីករាយនៃចិត្ត រមែងលាន់ឮអំពីអវ័យវៈតូចធំដោយសព្វគ្រប់កាល ដែលនាងកំពុងរាំនោះ ក្លិនទិព្វទាំងឡាយ មានក្លិនក្រអូប ជាទីរីករាយឲ្យនៃ ចិត្ត រមែងផ្សាយចេញអំពីអវ័យវៈតូចធំ ដោយសព្វគ្រប់ កាលនាងងាកកាយ គ្រឿងប្រដាប់ទាំងឡាយព្ធដ៏ផ្នួងសក់ ក៏ឮសូរគឹកកង ដូចតូរ្យតន្រ្តីប្រកបដោយ អង្គ ៥ គ្រឿងប្រដាប់ត្រចៀក ត្រូវខ្យល់បក់មកប៉ះ ក៏កម្រើកដោយខ្យល់ ឮសូរគឹកកងដូចតូរ្យតន្រ្តីប្រកបដោយអង្គ ៥ ផ្កាកម្រងណា ព្ធដ៏សិរ្សៈរបស់ នាងមានក្លិនក្រអូប ជាទីរីករាយនៃចិត្ត ( ក្លិននៃផ្កាកម្រងនោះ ) រមែងផ្សាយ ទៅសព្វទិសដូចដើមឪឡោក នាងតែងធុំក្លិនក្រអូបនោះ តែងឃើញរូបដែល មិនមែនជារបស់មនុស្ស ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជា ផលនៃកម្មអ្វី ។ ( ទេវតាឆ្លើយថា ) បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ( នាង វិសាខា ) ជាសម្លាញ់របស់ខ្ញុំ បានឲ្យជាងធ្វើមហាវិហារ ទៀបក្រុងសាវត្ថី ឧទ្ទិសចំពោះព្រះសង្ឃ ខ្ញុំជ្រះថ្លា រីករាយ ចំពោះវិហារនោះ ព្រោះឃើញនូវផ្ទះគឺវិហារ ជាទី ស្រឡាញ់នេះ ទើបវិមានដែលខ្ញុំបានហើយ ដោយ អនុមោទនាដ៏បរិសុទ្ធនោះឯង ជាវត្ថុអស្ចារ្យ គួររមិល មើលក៏ខ្ពស់ទៅ ព្ធដ៏អាកាស អស់ ១៦ យោជន៍ជុំវិញ ដោយបុញ្ញឫទ្ធិនៃខ្ញុំ ផ្ទះកំពូល ជាលំនៅរបស់ខ្ញុំ ដូចគេចែកដោយចំណែកស្មើគ្នា រុងរឿងភ្លឺទួទៅ អស់ ១០០ យោជន៍ជុំវិញ ឯស្រះបោក្ខរណីទាំងឡាយរបស់ខ្ញុំក្នុងទីនេះដែល ពួកត្រីទិព្វនៅអាស្រ័យហើយ មានទឹករងថ្លា ក្រាលដោយខ្សាច់មាស ដេរដាស ដោយឈូកផ្សេងៗ ឆ្លូកដោយឈូកសទាំងឡាយ មានក្លិនក្រ