នាងវិសាខា ទៅកើតក្នុងឋាននិម្មានរតី ជាមហេសីនៃទេវរាជឈ្មោះ សុនិម្មិត
ក្បាលទី 39 · ទំព័រ 93
ព័ទ្ធជុំវិញទីនោះ សព្វកាល ស្វាយក្តី រាំងក្តី ច្បាក្តី ព្រីងក្តី រាជព្រឹក្សក្តី ច្រនៀងក្តី ក៏មានផ្ការីកស្គុសស្គាយ អ្នកធ្វើ បុណ្យ តែងបានវិមានដ៏ប្រសើរ ល្អក្រៃពេក មានសភាពដ៏ សមរម្យ តាមភូមិភាគទាំងឡាយនោះ នេះជាវិបាករបស់កម្ម នោះឯង ពួកជនដែលបានធ្វើបុណ្យ រមែងបានអានិសង្ស បែបនេះ ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់ខ្ញុំម្ចាស់ ដូចជាគេវាស់ដោយ ចំណែកដែលចែក ( ស្មើគ្នា ) ភ្លឺរុងរឿងជុំវិញ ក្នុងទិសទាំង ៤ ព្រោះហេតុ នោះ បានជាខ្ញុំម្ចាស់ មានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើប សម្រេចដល់ខ្ញុំម្ចាស់ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទី គាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំម្ចាស់ផង ខ្ញុំម្ចាស់មានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំម្ចាស់ ក៏ភ្លឺច្បាស់សព្វទិស ដោយ ផលបុណ្យនោះ ។ នេះជាវិបាក នៃកម្មនុ៎ះ ព្រះពុទ្ធទ្រង់ក្រោកឡើងហើយ ទ្រង់សោយទឹក ។