អដ្ឋកថា នាងវិសាខា ទៅកើតក្នុងឋាននិម្មានរតី ជាមហេសីនៃទេវរាជឈ្មោះ សុនិម្មិត
ធ្វើដំណើរដល់វិហារ ហើយឈប់ក្នុងទីសមគួរនាចំណែកម្ខាង ដោះ មហាលតាបសាធន៍ទុកក្នុងដៃរបស់ទាសី ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរនាចំណែកម្ខាង ។ ព្រះដ៏មានព្រះភាគ ទ្រង់សម្តែងធម៌ ដល់មហាឧបាសិកាវិសាខានោះ ។ នាងស្តាប់ធម៌ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយធ្វើប្រទក្សិណ និងថ្វាយបង្គំ ភិក្ខុទាំងឡាយដែលគួរជាទីត្រេកអរ ចេញអំពីវិហារទៅបានបន្តិច ពោល នឹងស្រីបម្រើថា នែនាង យើងនឹងប្រដាប់គ្រឿងប្រដាប់ ។ ស្រីអ្នកបម្រើនោះ វេចគ្រឿងប្រដាប់ទុកក្នុងវិហារ ហើយត្រាច់ទៅក្នុងទីនោះៗក៏ភ្លេច កាលបំណង នឹងត្រឡប់ក៏រលឹកបានទើបពោលថា ខ្ញុំភ្លេចទៅហើយ សូមអ្នកនាងបង្អង់សិន ខ្ញុំនឹងទៅយកមក ។ ទាសីនោះធ្វើអាកប្បកិរិយានិងត្រឡប់ទៅ នាងវិសាខា ពោលថា នែនាង បើនាងភ្លេចគ្រឿងប្រដាប់នោះក្នុងវិហារខ្ញុំនឹងបរិច្ចាគគ្រឿង ប្រដាប់ដើម្បីសាងវិហារនោះឯង ។ នាងទៅកាន់វិហារ ចូលគាល់ព្រះដ៏មាន ព្រះភាគ ថ្វាយបង្គំហើយក្រាបទូលបំណងរបស់ខ្លួនថា បពិត្រព្រះអង្គ ខ្ញុំម្ចាស់ នឹងសាងវិហារ សូមទ្រង់អនុគ្រោះទទួលចុះ ព្រះដ៏មានព្រះភាគទ្រង់ទទួល ដោយតុណ្ហីភាព ។ នាងវិសាខាលះគ្រឿងប្រដាប់នោះ ដែលមានតម្លៃ ៩ កោដិ ៧ ពាន់ កហាបណៈ សាងមហាប្រាសាទ សមគួរជាទីប្រថាប់របស់ព្រះដ៏មានព្រះភាគ និងជាលំនៅរបស់ភិក្ខុសង្ឃ ប្រកបដោយបន្ទប់ ១ ពាន់ គឺជាន់ក្រោម ៥០០ ជាន់លើ ៥០០ ដូចទេវវិមានត្រង់ផែនដី ដូចឃ្លាំងកែវមណី មានចំណែករបស់ ផ្ទះជាដើមថា ជញ្ជាំង សសរ រត ធ្នឹម ហោជាង សន្ទះទ្វារ បង្ហូចនិងជណ្តើរ ដែលព្រះមហាមោគ្គល្លានត្ថេរ ជាអ្នកគ្រប់គ្រងក្នុងការកសាងយ៉ាងល្អ គួរជាទី ចាប់ចិត្ត ការងារដែលធ្វើអំពីឈើ គួរជាទីត្រេកអរ រចនាសម្រេចយ៉ាង