អដ្ឋកថា ចតុរិត្ថីវិមានទី ៧

ក្បាលទី 39 · ទំព័រ 425

ចតុរិត្ថីវិមាន មានពាក្យផ្តើមថា អភិក្កន្តេន វណ្ណេន ដូច្នេះ ជាដើម ។ ចតុរិត្ថីវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគគង់នៅក្នុងក្រុងសាវត្ថី ព្រះមហាមោគ្គល្លានកាល ចារិកទៅក្នុងទេវលោក បានទៅដល់ឋានសួគ៌ជាន់តាវត្តិង្ស លោកឃើញ ទេព ធីតា ៤ អង្គ ដែលមានទេពអប្សរមួយអង្គ ១ ពាន់ សោយទិព្វសម្បត្តិនៅក្នុង វិមាន ៤ រៀងលំដាប់គ្នាក្នុងឋានតាវត្តិង្សនោះ កាលសួរដល់កម្មដែលទេព ធីតាទាំងនោះធ្វើក្នុងទុកកាលមុន ទើបសួរតាមលំដាប់ដោយគាថាទាំងនេះថា មានសម្បុរដ៏រុងរឿង ។ បេ ។ ទាំងសម្បុររបស់នាងក៏ភ្លឺ ច្បាស់សព្វទិស ។ ទេពធីតាទាំងនោះ បានឆ្លើយរៀងៗខ្លួន តាមពាក្យរបស់ព្រះថេរៈ ដើម្បី សម្តែងសេចក្តីនោះ ទើបព្រះសង្គីតិកាចារ្យ ពោលគាថានេះថា ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផលនៃកម្មនេះថា បានឮថា កាលព្រះដ៏មានព្រះភាគ ព្រះនាមថាកស្សប ទេពធីតាទាំងនោះ កើតក្នុងផ្ទះមានត្រកូល ក្នុងនគរបណ្ណកតៈ ក្នុងរដ្ឋដែលមានឈ្មោះថា ឯសិកា ។ កាលចម្រើនវ័យហើយ ទៅកាន់ត្រកូលស្វាមី រស់នៅព្រមព្រៀងគ្នាក្នុងនគរ នោះឯង បណ្តានាងទាំងនោះ ស្រីម្នាក់ឃើញភិក្ខុសមាទានបិណ្ឌបាតជាវត្តមួយ រូប មានចិត្តជ្រះថ្លា បានប្រគេនផ្ការាជព្រឹក្សមួយក្តាប់ ស្រីម្នាក់ទៀតបានប្រគេន ផ្កាឧប្បលខៀវមួយក្តាប់ ដល់ភិក្ខុមួយរូបទៀត ស្រីម្នាក់បានប្រគេនផ្កាឈូក ក្រហមមួយក្តាប់ ដល់ភិក្ខុមួយរូបទៀត ស្រីម្នាក់ទៀត បានប្រគេនផ្កាម្លិះក្រពុំ ដល់ភិក្ខុមួយរូបទៀត ។ ក្នុងកាលតមកស្រីទាំងនោះ ក៏ស្លាប់ទៅកើតក្នុងឋាន តាវត្តិង្ស មានស្រីទេពអប្សរ ១ ពាន់ជាបរិវារ ទេពធីតាទាំងនោះ សោយ ទិព្វសម្បត្តិដរាបដល់អស់អាយុ ក្