បីតវិមានទី ៩
( ទេវរាជសួរថា ) ម្នាលនាងដ៏ចម្រើន មានសំពត់ លឿង មាន ទង់លឿង ស្អិតស្អាងដោយគ្រឿងប្រដាប់មានពណ៌លឿង មានអវ័យវៈលាប ដោយខ្លឹមចន្ទន៍លឿង ទ្រទ្រង់ផ្កាឧប្បលលឿង មានប្រាសាទនិងទីដេកលឿង មានទីអង្គុយលឿង មានភោជនលឿង មានឆត្រលឿង មានរថលឿង មាន ស៊ែលឿង មានផ្លិតលឿង នាងបានធ្វើអំពើដូចម្តេច ក្នុងភពជារបស់មនុស្សក ្នុងកាលមុន ម្នាលទេវតា យើងសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្ម អ្វី ។ ( ទេវធីតាឆ្លើយថា ) បពិត្រព្រះអង្គដ៏ចម្រើន វល្លិឈ្មោះ កោសាតកី ( វល្លិននោងព្រៃ ) ជាជាតិវល្លិល្វីង ដែលគេមិនត្រូវការ ខ្ញុំម្ចាស់មានចិត្តជ្រះថ្លា បាននាំយកផ្កាននោងព្រៃនោះ ៤ ទង ទៅបូជាព្រះស្តូប ឧទ្ទិសចំពោះ ព្រះសរីរធាតុ នៃព្រះសាស្តា ខ្ញុំម្ចាស់កំពុងមានចិត្តប្រព្រឹត្តទៅក្នុងព្រះធាតុនៃ ព្រះមានព្រះភាគនោះ មិនបានក្រឡេកមើលផ្លូវគោនោះ គ្រានោះ មេគោមក ជល់ខ្ញុំម្ចាស់ ដែលមានអធ្យាស្រ័យមិនទាន់ដល់ព្រះស្តូប ( ស្លាប់ទៅ ) បើខ្ញុំម្ចាស់ សន្សំបុណ្យនោះសម្រេច ម្លេះសមជាមានសម្បត្តិ ដ៏លើសលុបជាងនេះ បពិត្រព្រះអង្គជាធំជាងទេវតានាម មឃវៈ ជាទេវកុញ្ជរ ខ្ញុំម្ចាស់បានលះបង់ រាងកាយជាមនុស្ស មកកើតជាមួយនឹងព្រះអង្គ ព្រោះកម្មនោះ ។ ព្រះឥន្ទ្រនាម មឃវៈ ជាទេវកុញ្ជរ ជាធំជាងទេវតាក្នុងជាន់ត្រ័យត្រិង្ស បានស្តាប់ពាក្យនេះហើយ ក៏ញ៉ាំងទេវធីតាឲ្យជ្រះថ្លា ក្នុងភពតាវត្តិង្ស ហើយ បានពោលពាក្យនេះនឹងមាតលិទេវបុត្រថា ម្នាលមាតលិ អ្នកចូរមើលសេចក្តី