ឧច្ឆុវិមានទី ១០
( ព្រះមោគ្គល្លានសួរថា ) នាងរុងរឿងកន្លងពួកទេវតាដោយ សិរីផង ដោយសម្បុរផង ដោយយសផង ដោយតេជះផង ដូចជាព្រះចន្រ្ទ និងព្រះអាទិត្យ ញ៉ាំងផែនដីព្រមទាំងទេវលោកឲ្យភ្លឺរុងរឿង ឬដូចជាព្រហ្មរុងរឿង កន្លងពួកទេវតា ក្នុងជាន់ត្រ័យត្រិង្ស ព្រមទាំងព្រះឥន្ទ្រ ម្នាលទេវតា អ្នកទ្រទ្រង់កម្រងផ្កាឧប្បល មានភួងផ្កាសម្រាប់ប្រដាប់ក្បាល មានសម្បុរស្បែក ភ្លឺដូចមាស តាក់តែងគ្រឿងអលង្ការ ទ្រទ្រង់សំពត់ដ៏ឧត្តម អាត្មាសួមសួរនាង ម្នាលទេវតាល្អស្រស់ នាងជាអ្វី មកថ្វាយបង្គំអាត្មា នាងបានសន្សំទានល្អ ហើយ ឬក៏នាងបានសង្រួមក្នុងសីល បានមកកើតក្នុងសុគតិ ជ្រាស្តីមានយស តើដោយហេតុដូចម្តេច ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផល នៃកម្មអ្វី ។ ( ទេវតាឆ្លើយថា ) បពិត្រព្រះថេរៈដ៏ចម្រើន រឿងនេះ លោកម្ចាស់ ( ជ្រាប ស្រាប់ហើយ ) លោកម្ចាស់បានចូលទៅកាន់ផ្ទះរបស់ខ្ញុំ ដើម្បីបិណ្ឌបាត ក្នុង ស្រុកឯណោះ គ្រានោះ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនអំពៅ ១ កំណាត់ដល់ លោកម្ចាស់ដោយបីតិថ្លឹងមិនបាន លុះកាលខាងក្រោយមក ម្តាយក្មេកបាន សួរដេញដោលខ្ញុំថា ម្នាលមេ នាងបំផ្លាញអំពៅទៅណា ( ខ្ញុំឆ្លើយថា ) ខ្ញុំ មិនបានចោលទេ មិនបានស៊ីទេ ខ្ញុំបានប្រគេនដល់ភិក្ខុអ្នកមានចិត្តស្ងប់ដោយ ខ្លួនឯង ម្តាយក្មេកក៏ប្រទេចផ្តាសាខ្ញុំថា ហងឯងឬអញជាធំក្នុងផ្ទះនេះ ហើយក៏ យកដុំដីប្រហារខ្ញុំ ខ្ញុំធ្វើមរណកាល ច្យុតចាកមនុស្សលោក នោះបានមកកើត ជាទេវតា កុសលកម្មនោះឯង ដែលខ្ញុំបានធ្វើហើយខ្ញុំក៏បានទទួលផលនៃកម្ម