អដ្ឋកថា ឧច្ឆុវិមានទី ១០

ក្បាលទី 39 · ទំព័រ 445

ឧច្ឆុវិមាន មានពាក្យផ្តើមថា ឱភាសយិត្វា បឋវឹ សទេវកំ ដូច្នេះជាដើម ។ ឧច្ឆុវិមាននោះ ដូចគ្នានឹងឧច្ឆុវិមានខាងដើមដោយបាលីផង ដោយអត្ថុប្បត្តិហេតុផង ។ ឯការផ្សេងគ្នាមានត្រឹមតែម្យ៉ាងប៉ុណ្ណោះ គឺក្នុងរឿងនោះ មែក្មេកយក តាំងវាយកូនប្រសាឲ្យស្លាប់ តែក្នុងរឿងនេះ ប្រើដុំដី ។ តែគប្បីជ្រាបថា ព្រោះវត្ថុដែលប្រើក្នុងការប្រហារផ្សេងគ្នា ទើបរឿងទាំងពីរ ឡើងកាន់សង្គាយ នាផ្សេងគ្នា ។ ព្រះមហាមោគ្គល្លានសួរថា នាងរុងរឿងកន្លងពួកទេវតាដោយសិរីផង ដោយសម្បុរផង ដោយយសផង ដោយតេជះផង ដូចជាព្រះចន្រ្ទនិងព្រះអាទិត្យ ញ៉ាំងផែនដីព្រមទាំងទេវលោកឲ្យភ្លឺរុងរឿង ឬដូចជាព្រហ្មរុងរឿង កន្លងពួកទេវតាក្នុងជាន់ត្រ័យត្រិង្ស ព្រមទាំងព្រះឥន្ទ្រ ម្នាលទេវតា អ្នកទ្រទ្រង់កម្រងផ្កាឧប្បល មានភួងផ្កាសម្រាប់ ប្រដាប់ក្បាល មានសម្បុរស្បែកភ្លឺដូចមាស តាក់តែងគ្រឿង អលង្ការ ទ្រទ្រង់សំពត់ដ៏ឧត្តម អាត្មាសួមសួរនាងម្នាលទេវតា ល្អស្រស់ នាងជាអ្វី មកថ្វាយបង្គំអាត្មា នាងបានសន្សំទាន ល្អហើយ ឬក៏នាងបានសង្រួមក្នុងសីល បានមកកើតក្នុងសុគតិ ជ្រាស្តីមានយស តើដោយហេតុដូចម្តេច ម្នាលទេវតា អាត្មា សួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអ្វី ។ លំដាប់នោះ ទេពធីតាបានពោលពាក្យតបដោយគាថាទាំងនេះ ថា បពិត្រព្រះថេរៈដ៏ចម្រើន រឿងនេះ លោកម្ចាស់ ( ជ្រាប ស្រាប់ហើយ ) លោកម្ចាស់បានចូលទៅកាន់ផ្ទះរបស់ខ្ញុំដើម្បី បិណ្ឌបាត ក្នុងស្រុកឯណោះ គ្រានោះ ខ្ញុំមានចិត្តជ្រះថ្លា បាន ប្រគេនអំពៅ ១ កំណាត់ដល់លោកម្ចាស់ ដោយបីតិថ្លឹងមិន បាន លុះកាលខាងក្រោយមក ម្តាយក្មេក បានសួរដេញដោល ខ្ញុំថា ម្នាលមេ នាងបំផ្លាញអំពៅទៅណា ( ខ្ញុំឆ្លើយថា ) ខ្ញុំ មិនបានចោលទេ