នន្ទនវិមានទី ១១
ក្បាលទី 39 · ទំព័រ 448
( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវតា នាងមានសម្បុរដ៏ រុងរឿង ញ៉ាំងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក សម្បុររបស់នាងប្រាកដ ដូច្នោះ តើសម្រេចដោយបុណ្យដូចម្តេច ។ បេ ។ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់ សព្វទិស ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផលនៃកម្មនេះថា ខ្ញុំកាលកើតជាមនុស្សក្នុងពួកមនុស្ស បានឃើញពួកសមណៈ អ្នកមាន សីលក៏ថ្វាយបង្គំបាទា ហើយញ៉ាំងចិត្តឲ្យជ្រះថ្លា ត្រេកអរ បានធ្វើអញ្ជលិកម្ម ( ចំពោះសមណៈទាំងនោះ ) ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដ ដូច្នោះ ។ បេ ។ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។