រជ្ជុវិមានទី ១២

ក្បាលទី 39 · ទំព័រ 451

( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវតា នាងមានសម្បុរដ៏ រុងរឿង ( កាលបើតូរ្យតន្រ្តី ) ដែលគេប្រគំល្អហើយ នាងវាសដៃវាសជើង រាំ កាលដែលនាងកំពុងរាំនោះ សំឡេងទិព្វទាំងឡាយ គួរស្តាប់ គួររីករាយ ចិត្ត រមែងលាន់ឮអំពីអវ័យវៈតូចធំទាំងឡាយ ដោយសព្វគ្រប់ កាលដែល នាងកំពុងរាំនោះ ក្លិនទិព្វទាំងឡាយដ៏ក្រអូប គួររីករាយចិត្ត រមែងផ្សាយចេញ អំពីអវ័យវៈតូចធំទាំងឡាយដោយសព្វគ្រប់ កាលនាងងាកកាយ សូរគឹកកង នៃគ្រឿងប្រដាប់ទាំងឡាយ ព្ធដ៏ភ្នួងសក់នោះ ឮដូចតូរ្យតន្រ្តី ប្រកបដោយអង្គ ៥ សូរគឹកកងនៃគ្រឿងប្រដាប់ត្រចៀក ត្រូវខ្យល់បក់មកប៉ះ កម្រើកដោយ ខ្យល់នោះ ឮដូចជាតូរ្យតន្រ្តីប្រកបដោយអង្គ ៥ កម្រងផ្កាណា ព្ធដ៏សិរ្សៈ របស់នាង មានក្លិនក្រអូបឈ្ងុយឈ្ងប់ ជាទីរីករាយចិត្ត ក្លិនកម្រងផ្កានោះ រមែងផ្សាយទៅសព្វទិស ដូចឈើឪឡោក នាងតែងធុំក្លិនក្រអូបនុ៎ះតែងឃើញ រូបដែលមិនមែនជាមនុស្ស ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់នេះជា ផលនៃកម្មអ្វី ។ ( ទេវតាឆ្លើយថា ) ក្នុងកាលពីដើម ខ្ញុំជាទាសីនៃព្រាហ្មណ៍ ក្នុងស្រុក ឈ្មោះ គយា ជ្រាស្តីមានបុណ្យតិច មិនមានសិរី ពួកជនស្គាល់ខ្ញុំថា ជ្រាស្តី ឈ្មោះ រជ្ជុមាលា ខ្ញុំធុញទ្រាន់ដោយការគំរាមរបស់ពួកជនអ្នកជេរ វាយហើយក៏ កាន់ក្អមដើរចេញទៅដងទឹក ត្រឡប់មកវិញដាក់ក្អមទៅក្រៅផ្លូវដើរចូលទៅកាន់ ដងព្រៃដោយគិតថា អញនឹងស្លាប់ក្នុងទីនេះតែម្តងទៅចុះ ប្រយោជន៍អ្វី ដោយការរស់នៅរបស់អញ ហើយក៏ធ្វើអន្ទាក់យ៉ាងមាំ ចងសំយុងចុះត្រង់