មណ្ឌូកទេវបុត្តវិមានទី ១

ក្បាលទី 39 · ទំព័រ 473

( ព្រះមានព្រះភាគត្រាស់សួរថា ) អ្នកណាហ្ន៎ រុងរឿងដោយឫទ្ធិ ដោយយស មានសម្បុរដ៏ល្អ ញ៉ាំងទិស ទាំងពួងឲ្យភ្លឺ មកថ្វាយបង្គំបាទានៃតថាគត ។ ( មណ្ឌុកទេវបុត្តក្រាបទូលថា ) ក្នុងកាលមុន ខ្ញុំព្រះអង្គ ជាកង្កែប នៅក្នុងទឹក មានវារិជាតិជាអាហារ កាលខ្ញុំព្រះអង្គ កំពុងតែស្តាប់ធម៌របស់ព្រះអង្គ នាយគោបាល បានសម្លាប់ខ្ញុំ សូមព្រះអង្គ ទ្រង់ទតនូវឫទ្ធិ និងយសរបស់ខ្ញុំ ទ្រង់ទតនូវ អានុភាពរបស់ខ្ញុំ ទ្រង់ទតនូវសម្បុរ និងពន្លឺរបស់ខ្ញុំ អ្នកមាន ចិត្តជ្រះថ្លា តែមួយរំពេចចុះ បពិត្រព្រះគោតម ពួកជនណា បានស្តាប់ធម៌របស់ព្រះអង្គ អស់កាលជាអង្វែង ពួកជននោះ រមែងដល់នូវអចលដ្ឋាន ( ទីមិនកម្រើក ) ដែលជាទីទៅហើយ រមែងមិនសោយសោក ។