អដ្ឋកថា មណ្ឌូកទេវបុត្តវិមានទី ១

ក្បាលទី 39 · ទំព័រ 474

មណ្ឌុកទេវបុត្តវិមាន មណ្ឌុកទេវបុត្តវិមាន មានពាក្យផ្តើមថា កោ មេ វន្ទតិ ឬ - ទានិ ដូច្នេះជាដើម ។ មណ្ឌុកទេវបុត្តវិមាន មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅត្រង់ច្រាំងស្រះបោក្ខរណី ឈ្មោះគគ្គរា ក្នុង នគរចម្បា ។ ក្នុងពេលជិតភ្លឺ ទ្រង់ចូលមហាករុណាសមាបត្តិ ដែលជា ពុទ្ធា ចិណ្ណវត្ត ទ្រង់ចេញអំពីសមាបត្តិនោះ ប្រមើលមើលសត្វដែលជាវេនេយ្យ ល្មមទ្រង់ប្រោសបាន ទ្រង់ឃើញថា ពេលល្ងាចថ្ងៃនេះ កាលតថាគតកំពុង សម្តែងធម៌ កង្កែបមួយកាន់យកនិមិត្ត ក្នុងសំឡេងរបស់តថាគត ស្លាប់ ដោយការព្យាយាមរបស់អ្នកដទៃ ហើយកើតក្នុងទេវលោក ហើយត្រឡប់មក វិញ ឲ្យមហាជនឃើញមួយអន្លើដោយទេវបរិវារជាច្រើន មហាជន នឹង ត្រាស់ដឹងធម៌ក្នុងទីនោះ ។ កាលទ្រង់ឃើញហើយ ពេលព្រឹកទ្រង់ស្លៀក ស្បង់ កាន់យកបាត្រនិងចីវរ ចូលទៅបិណ្ឌបាតត្រង់ចម្បានគរមួយអន្លើដោយ មហាភិក្ខុសង្ឃ ទ្រង់ធ្វើឲ្យភិក្ខុទាំងឡាយរកបិណ្ឌបាតបានងាយ សោយភត្ត ស្រេចហើយ ទ្រង់ចូលកាន់វិហារ កាលភិក្ខុទាំងឡាយធ្វើវត្តបដិបត្តិហើយទៅកាន់ ទីសម្រាកពេលថ្ងៃ ក៏យាងចូលព្រះគន្ធកុដិ ទ្រង់ប្រើពេលពាក់កណ្តាលថ្ងៃ ឲ្យអស់ទៅ សោយសុខក្នុងផលសមាបត្តិ ក្នុងពេលល្ងាច កាលបរិស័ទ ៤ ប្រជុំគ្នា ទ្រង់ចេញអំពីព្រះគន្ធកុដិ ចូលកាន់មណ្ឌបសាលា ក្បែរឆ្នេរស្រះ បោក្ខរណី ដោយព្រះបាដិហារ្យសមគួរដល់ខណៈនោះ គង់លើបវរពុទ្ធាសនៈ ដែលប្រដាប់ទុក ទ្រង់បន្លឺព្រះសូរសៀងដូចសំឡេងព្រហ្ម ដែលប្រកបដោយ