រេវតីវិមានទី ២

ក្បាលទី 39 · ទំព័រ 480

ពួកញាតិមិត្តនិងសម្លាញ់ តែងត្រេកអរសាទរ ចំពោះបុរស ដែលព្រាត់គ្នាអស់កាលយូរ ហើយវិលមកអំពីទីឆ្ងាយដោយសួស្តីថា មកហើយ ដូច្នេះ យ៉ាងណា បុណ្យទាំងឡាយរមែងទទួលបុគ្គល ដែលបានធ្វើ បុណ្យហើយ ចេញចាកលោកនេះ ទៅកាន់លោកខាងមុខ ដូចពួកញាតិទទួល ញាតិជាទីស្រឡាញ់មកដល់ យ៉ាងនោះដែរ ( យក្ខទាំងពីរនាក់និយាយថា ) នែនាងរេវតី មានធម៌ដ៏ លាមកពន់ពេក ជាស្រីឥតទាន ឥតសីល នាងចូរក្រោកឡើង ទ្វារ នរកបើកហើយ ពួកសត្វនរកជាសត្វទុគ៌តប្រកបដោយទុក្ខ យំថ្ងូរ នៅក្នុងទីណា ពួកយើងនឹងនាំនាងទៅក្នុងទីនោះ លុះយក្ខមានភ្នែក ក្រហម ធំសម្បើមទាំងពីរ ជាទូតនៃយមរាជ បានពោលយ៉ាងនេះ ហើយ ក៏ចាប់នាងរេវតីត្រង់ដើមដៃម្ខាងម្នាក់ហើយនាំចូលទៅក្នុង សំណាក់ នៃពួកទេវតា ( នាងរេវតីសួរថា ) វិមានដែលមានសម្បុរ ដូចព្រះអាទិត្យ ដ៏រុងរឿង ភ្លឺផ្លេក សម្បើមល្អ បិទបាំងដោយបណ្តាញមាសមាន ជនកុះករ ភ្លឺដូចរស្មីព្រះអាទិត្យនុ៎ះ តើជាវិមានអ្នកណា ពួកនារីទាំងឡាយ មានខ្លួនលាបដោយខ្លឹមចន្ទន៍ ហើយចូលទៅញ៉ាំងវិមាន នោះឲ្យល្អរុងរឿងទាំងពីរខាង វិមាននោះមានសម្បុរប្រាកដស្មើ ដោយសម្បុរព្រះអាទិត្យ បុគ្គលណាហ្ន៎ បានដល់នូវឋានសួគ៌ហើយ រីករាយក្នុងវិមាន ។ ( យក្ខទាំងពីរនោះប្រាប់ថា ) ក្នុងក្រុងពារាណសី មានឧបាសក ម្នាក់ឈ្មោះនន្ទិយៈ ជាអ្នកមិនកំណាញ់ ជាម្ចាស់ទាន អ្នកដឹងនូវ ពាក្យពេចន៍ វិមានដែលមានជនកុះករ ដ៏រុងរឿងដូចរស្មីព្រះអាទិត្យ នុ៎ះ ជាវិមានរបស់ឧបាសក ឈ្មោះនន្ទិយៈនោះ ពួកនារីទាំងឡាយ មានខ្លួនលាបហើយដោយលំអិតខ្លឹមចន្ទន៍ ហើយចូលទៅញ៉ាំងវិមាន នោះឲ្យល្អរុងរឿងទាំងពីរខាង វិមាននោះ មានសម្បុររស្មីដោយ សម្បុរព្រះអាទិត្យ នន្ទិយឧបាសកនោះបានដល់នូវឋានសួគ៌ ហើយ រ