ឆត្តមាណវកវិមានទី ៣
ព្រះមានព្រះភាគ ជាសក្យមុនីអង្គណាដ៏ប្រសើរខ្ពស់ជាង ពួកអ្នកប្រាជក្នុងពួកមនុស្ស ទ្រង់បានធ្វើកិច្ចស្រេចហើយ ដល់នូវត្រើយគឺព្រះ និព្វាន ព្រះអង្គប្រកបព្រមដោយកម្លាំង ( និងញាណ ) និងសេចក្តីព្យាយាម អ្នកចូរដល់នូវព្រះមានព្រះភាគជាព្រះសុគតអង្គនោះ ដើម្បីជាសរណៈចុះ អ្នកចូរ ដល់នូវធម៌ដែលប្រាសចាករាគៈ ( អរិយមគ្គ ) មិនរំភើប មិនមានសោក ( អរិយផល ) ជាសភាវធម៌ដែលបច្ច័យប្រជុំតាក់តែងមិនបាន ជាធម៌មិន គួរខ្ពើម ជាធម៌ដ៏ពីរោះ ដ៏ល្អិត ដែលលោកចែកត្រឹមត្រូវហើយ ដើម្បីជាសរណៈចុះ អ្នកប្រាជ្ញទាំងឡាយ បានពោលនូវទានដែលបុគ្គលឲ្យហើយចំពោះ គូបុរសដ៏ស្អាត ៤ គូណា ថាជាទានមានផលច្រើន គូនៃបុរសនោះ ចាត់ជា បុគ្គល ៨ ពួក ជាអ្នកឃើញនូវធម៌ អ្នកចូរដល់នូវព្រះសង្ឃនេះជាសរណៈ ចុះ ។ ( ព្រះមានព្រះភាគត្រាស់ថា ) វិមានរបស់អ្នកនេះ មានពន្លឺខ្លាំងរកអ្វី ប្រៀបគ្មាន យ៉ាងណា ព្រះអាទិត្យ ព្រះចន្រ្ទ និងផ្កាយផុស្សៈ ( ផ្កាយប្រចាំ ខែបុស្ស ) ព្ធដ៏អាកាស ក៏មិនរុងរឿង មិនភ្លឺត្រឹមស្មើយ៉ាងនោះ អ្នកជាអ្វី មកអំពីទេវលោក មកកាន់ផែនដី មួយទៀតរស្មី ( វិមានរបស់អ្នកផ្សាយទៅ ) អស់ ២៥ យោជន៍ គ្របសង្កត់រស្មីព្រះអាទិត្យ ធ្វើរាត្រីឲ្យដូចជាវេលាថ្ងៃ វិមានដ៏ល្អស្ហាតមិនមានមន្ទិល មានផ្កាឈូកក្រហមជាច្រើនបែប និងមានផ្កា ឈូកសមានពណ៌ដ៏វិចិត្រលាយឡំដោយផ្កាផ្សេងៗ វិចិត្រដោយភីវល្លិ និងភី ផ្កាជាច្រើនយ៉ាង ជាវិមានមិនមានធូលី ទាំងបិទបាំងដោយបណ្តាញមាស ប្រាស