កក្កផរសទាយកវិមានទី ៤

ក្បាលទី 39 · ទំព័រ 525

ជេតពនមហាវិហារ ត្រាស់វិមាននេះដោយពិស្តារដល់បរិស័ទដែលប្រជុំគ្នា ទេសនានោះបានជាប្រយោជន៍ដល់មហាជនដូច្នេះ ។ ( ព្រះមោគ្គល្លានសួរថា ) វិមានដ៏ខ្ពស់នេះមាន សសរធ្វើអំពីកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានផ្ទះ កំពូល ៧០០ ដ៏លើសលុប ដែលមានសសរជាវិការៈនៃកែវ ពិទូរ្យ ក្រាលកម្រាលដ៏ល្អ ( ក្តារមាស ) ជាផ្ទះកំពូលដ៏ល្អ ខ្លួនអ្នក តែងនៅក្រេបផឹកទាំងទំពាស៊ីក្នុងវិមាននោះ ពិណទិព្វ មានសំឡេងពីរោះរមែងលាន់ឮ កាមគុណ ៥ មានរសជាទិព្វ ទាំងពួកនារី ស្អិតស្អាងរាងកាយដោយគ្រឿងមាស តែងរាំនៅក្នុង វិមាននុ៎ះ សម្បុររបស់អ្នកប្រាកដដូច្នោះ តើដោយបុញ្ញកម្មដូចម្តេច ទិព្វសម្បត្តិសម្រេច ដល់អ្នកក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយជាទីពេញចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់អ្នកផង តើដោយបុញ្ញកម្មដូចម្តេច ម្នាលទេវតា អ្នកមានអានុភាពច្រើន អាត្មាសូមសួរអ្នក អ្នកកាលដែលកើតជាមនុស្ស តើបានធ្វើបុណ្យដូចម្តេច អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ អ្នកក៏ភ្លឺច្បាស់សព្វទិស តើដោយបុញ្ញកម្មដូចម្តេច ។ ទេវបុត្តនោះដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរលុះព្រះមោគ្គល្លាន សួរប្រស្នាហើយក៏ឆ្លើយប្រាប់នូវផលនៃបុញ្ញកម្មនេះថា រូបក្តាមមានជើង ១០ ស្ថិតនៅប្របទ្វារ សម្រាប់ដាស់ស្មារតី ដែលសម្រេចដោយមាស រុងរឿងល្អ វណ្ណៈរបស់ខ្ញុំដែល ប្រាកដដូច្នោះ ដោយហេតុបុញ្ញកម្មនោះ ទិព្វសម្បត្តិសម្រេច ដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយណាមួយ ជាទីពេញចិត្ត ភោគៈទាំងនោះក៏កើតឡើងដល់ខ្ញុំផង ដោយសារបុញ្ញកម្មនោះ ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺ ច្បាស់សព្វទិសដោយបុញ្ញកម្មនោះឯង ។