អដ្ឋកថា កក្កផរសទាយកវិមានទី ៤

ក្បាលទី 39 · ទំព័រ 527

កក្កដករសទាយកវិមាន កក្កដករសទាយកវិមាន មានពាក្យផ្តើមថា ឧច្ចមិទំ មណិ ថូណំ វិមានំ ជាដើម ។ កក្កដករសទាយកវិមាននេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគគង់នៅក្នុងវិហារវេឡុវ័ន នាក្រុងរាជគ្រឹះ សម័យនោះ ភិក្ខុមួយរូបចម្រើនវិបស្សនា កើតរោគឈឺត្រចៀក មិនអាចផ្គងវិបស្សនាបាន ព្រោះមានរាងកាយមិនសប្បាយ សូម្បីប្រកបថ្នាំផ្សេងៗ តាមក្បួនគ្រូទាំងឡាយ ប្រាប់ រោគក៏មិនស្ងប់ ភិក្ខុនោះបានក្រាបទូលសេចក្តីនោះដល់ព្រះដ៏មានព្រះភាគ កាលនោះ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបថា ភោជនដែលមានរសក្តាម ជាទីសប្បាយ ទើបត្រាស់ដល់ភិក្ខុរូបនោះថា ម្នាលភិក្ខុអ្នកចូរត្រាច់បិណ្ឌបាតត្រ ង់ស្រែរបស់អ្នកមគធៈ ។ ភិក្ខុនោះគិតថា ព្រះដ៏មានព្រះភាគទ្រង់ឃើញកាលវែង ទ្រង់នឹងឃើញ អ្វីមួយពិត ទើបទទួលព្រះពុទ្ធតម្រាស់ថា សាធុ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ កាន់បាត្រចីវរ ទៅស្រែរបស់អ្នកមគធៈ បានឈរបិណ្ឌបាតត្រង់ទ្វារ ខ្ទមរបស់អ្នកយាមស្រែម្នាក់ ។ អ្នកចាំស្រែនោះ ចម្អិនអាហារដែលមានរស ក្តាមនិងដាំបាយហើយគិតថាសម្រាកបន្តិចសឹមបរិភោគ កំពុងអង្គុយ ឃើញ ព្រះថេរៈទើបទទួលបាត្រ និមន្តឲ្យគង់ក្នុងខ្ទម បានប្រគេនភត្តាហារដែលមាន រសក្តាម កាលព្រះថេរៈឆាន់ភត្តាហារនោះបានបន្តិចបុណ្ណោះ រោគឈឺត្រចៀក ក៏ស្ងប់ ដូចងូតដោយទឹកមួយរយក្អម ព្រះថេរៈនោះ បាននូវអាហារសប្បាយ បង្អោនចិត្តទៅក្នុងវិបស្សនា ទាំងឆាន់មិនទាន់ស្រេច ក៏ធ្វើអាសវៈឲ្យអស់ទៅ