ទ្វារបាលកវិមានទី ៥
ក្បាលទី 39 · ទំព័រ 531
( ព្រះមោគ្គល្លានសួរថា ) វិមានដ៏ខ្ពស់នេះ មាន សសរធ្វើអំពីកែវមណី មានទំហំជុំវិញ ១២ យោជន៍ ។ បេ ។ សម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស ។ ទេវបុត្តនោះដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវផល នៃកម្មនេះថា ខ្ញុំមានអាយុមួយពាន់ឆ្នាំទិព្វ ( ព្រោះ ) ពាក្យដែលខ្ញុំពោល ដោយវាចា ( ដោយសេចក្តីគោរព ) ដែលខ្ញុំឲ្យប្រព្រឹត្តទៅ ហើយដោយចិត្ត បុគ្គលមានបុញ្ញកម្មដោយហេតុត្រឹមតែការពោល និងការជ្រះថ្លាបុណ្ណេះ រមែងបរិបូណ៌ដោយកាមជាទិព្វ ស្ថិតនៅ ( អស់កាលយូរ ) សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ដោយ បុញ្ញកម្មនោះ ។ បេ ។ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។