ករណីយវិមានទី ៦
ក្បាលទី 39 · ទំព័រ 535
( ព្រះមោគ្គល្លានសួរថា ) វិមានដ៏ខ្ពស់នេះ មាន សសរធ្វើអំពើកែវមណី មានទំហំជុំវិញ ១២ យោជន៍ ។ បេ ។ ទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស ។ ទេវបុត្តនោះដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវផល នៃបុញ្ញកម្មនេះថា បណ្ឌិតអ្នកស្គាល់ច្បាស់ ( នូវអំពើឥតប្រយោជន៍ មានប្រយោជន៍ ) គួរតែ ធ្វើបុណ្យទាំងឡាយ ទានដែលគេថ្វាយចំពោះព្រះពុទ្ធទាំងឡាយ ព្រះអង្គប្រតិបត្តិល្អរមែងមានផលច្រើន ព្រះពុទ្ធទ្រង់ស្តេចចេញអំពីព្រៃមកកាន់ស្រុកដើម្បី សេចក្តីចម្រើនដល់ខ្ញុំជាប្រាកដ ខ្ញុំក៏បានញ៉ាំងចិត្តឲ្យជ្រះថ្លា ចំពោះព្រះអង្គនោះ ហើយបានទៅកើតក្នុងតាវត្តិង្សទេវលោក សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ដោយ បុញ្ញកម្មនោះ ។ បេ ។ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។