ទុតិយករណីយវិមានទី ៧

ក្បាលទី 39 · ទំព័រ 538

( ព្រះមោគ្គល្លានសួរថា ) វិមានដ៏ខ្ពស់នេះ មាន សសរធ្វើអំពីកែវមណី មានទំហំជុំវិញ ១២ យោជន៍ ។ បេ ។ ទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវ ផលនៃបុញ្ញកម្មនេះថា បណ្ឌិតអ្នកស្គាល់ច្បាស់ ( នូវអំពីមានប្រយោជន៍ ឥតប្រយោជន៍ ) គួរ ធ្វើបុណ្យទាំងឡាយ ទានដែលគេថ្វាយចំពោះភិក្ខុជាអ្នកប្រតិបត្តិល្អ រមែងមាន ផលច្រើន ពួកភិក្ខុចេញអំពីព្រៃ មកកាន់ស្រុកដើម្បីសេចក្តីចម្រើនដល់ខ្ញុំជា ប្រាកដ ខ្ញុំបានញ៉ាំងចិត្តឲ្យជ្រះថ្លា ចំពោះពួកភិក្ខុនោះ ហើយបានទៅកើតក្នុង តាវត្តិង្សទេវលោក សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ដោយបុញ្ញកម្មនោះ ។ បេ ។ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។