អដ្ឋកថា ទុតិយករណីយវិមានទី ៧
វិមានទី ៧ ដូចគ្នានឹងវិមានទី ៦ ផ្សេងគ្នាត្រឹមតែក្នុងវិមាន ទី ៦ នោះ ឧបាសកថ្វាយអាហារ ដល់ព្រះដ៏មានព្រះភាគតែម្យ៉ាង តែក្នុង វិមានទី ៧ នេះប្រគេនដល់ភិក្ខុមួយរូប ពាក្យដ៏សេស មានន័យដូចពោល មកហើយនោះឯង ។ ព្រោះហេតុនោះទើបព្រះធម្មសង្គាហកាចារ្យពោលថា វិមានដ៏ខ្ពស់នេះ មានសសរធ្វើអំពីកែវមណី មានទំហំជុំវិញ ១២ យោជន៍ ។ បេ ។ ទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវផលនៃបុញ្ញកម្មនេះថា បណ្ឌិតអ្នកស្គាល់ច្បាស់ ្បនូវអំពីមានប្រយោជន៍ ឥតប្រយោជន៍្ទ គួរធ្វើបុណ្យទាំងឡាយ ទានដែលគេថ្វាយចំពោះភិក្ខុ ជាអ្នក ប្រតិបត្តិល្អរមែងមានផលច្រើន ពួកភិក្ខុចេញអំពីព្រៃ មកកាន់ ស្រុក ដើម្បីសេចក្តីចម្រើនដល់ខ្ញុំជាប្រាកដ ខ្ញុំបានញ៉ាំង ចិត្តឲ្យជ្រះថ្លាចំពោះពួកភិក្ខុនោះ ហើយបានទៅកើតក្នុងតាវត្តិង្សទេវលោក សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ដោយបុញ្ញកម្ម នោះ ។ បេ ។ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។