សូចិវិមានទី ៨
ក្បាលទី 39 · ទំព័រ 540
( ព្រះមោគ្គល្លានសួរថា ) វិមានដ៏ខ្ពស់នេះ មានសសរ ធ្វើអំពីកែវមណី មានទំហំជុំវិញ ១២ យោជន៍ ។ បេ ។ ទាំងសម្បុរ របស់អ្នកក៏ភ្លឺច្បាស់សព្វទិស ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវ ផលនៃបុញ្ញកម្មនេះថា បុគ្គលឲ្យនូវទេយ្យធម៌ណា ផលនៃទេយ្យធម៌នោះ មិនមែន សម្រេចត្រឹមបុណ្ណោះឡើយ គឺបុគ្គលឲ្យនូវទេយ្យធម៌ណាការឲ្យ នូវទេយ្យធម៌នោះប្រសើរបំផុត ខ្ញុំបានឲ្យម្ជុល ម្ជុលនោះ ឯងប្រសើរបំផុត សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ព្រោះបុញ្ញកម្ម នោះឯង ។ បេ ។ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។