ទុតិយសូចិវិមានទី ៩
ក្បាលទី 39 · ទំព័រ 543
( ព្រះមោគ្គល្លានសួរថា ) វិមានដ៏ខ្ពស់នេះ មានសសរ ធ្វើអំពីកែវមណី មានទំហំជុំវិញ ១២ យោជន៍ ។ បេ ។ ទាំង សម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស ។ ទេវបុត្តនោះដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវ ផលនៃបុញ្ញកម្មនេះថា កាលពីជាតិមុន ខ្ញុំបានកើតជាមនុស្សក ្នុងពួកមនុស្ស នាមនុស្សលោក បានឃើញភិក្ខុដែលប្រាសចាកធូលី គឺកិលេស មានឥន្ទ្រិយដ៏ ជ្រះថ្លា មិនល្អក់ ខ្ញុំក៏ជ្រះថ្លា បានប្រគេនម្ជុលដល់ភិក្ខុនោះដោយ ដៃរបស់ខ្លួន សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះ ឯង ។ បេ ។ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។