អដ្ឋកថា ទុតិយសូចិវិមានទី ៩
ទុតិយសូចិវិមាន មានពាក្យផ្តើមថា ឧច្ចមិទំ មណិថូណំ ជាដើម ។ ទុតិយសូចិវិមាន មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគគង់នៅក្នុងវត្តវេឡុវ័ន នាក្រុងរាជគ្រឹះ សម័យនោះ ជាងដេរអ្នកក្រុងរាជគ្រឹះម្នាក់គិតនឹងសម្រាកទើបទៅកាន់វិហារវេឡុវ័ន ។ ក្នុង វត្តវេឡុវ័ននោះ គាត់ឃើញភិក្ខុមួយរូប កំពុងដេរចីវរដោយម្ជុលដែលធ្វើឯង ទើបប្រគេនម្ជុលច្រើនដើម មួយអន្លើដោយបំពង់ ។ ពាក្យដ៏សេសទាំងអស់ មានន័យដូចពោលមកហើយនោះឯង ។ ព្រះមហាមោគ្គល្លានថេរៈសួរដោយគាថាទាំងនេះថា វិមានដ៏ខ្ពស់នេះ មានសសរ ធ្វើអំពីកែវមណី មានទំហំជុំវិញ ១២ យោជន៍ ។ បេ ។ ទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស ។ ទេវបុត្តនោះដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវផលនៃបុញ្ញកម្មនេះថា កាលពីជាតិមុន ខ្ញុំបានកើតជាមនុស្សក ្នុងពួកមនុស្ស នាមនុស្សលោក បានឃើញភិក្ខុដែលប្រាសចាកធូលីគឺកិលេស មានឥន្ទ្រិយដ៏ជ្រះថ្លា មិនល្អក់ ខ្ញុំក៏ជ្រះថ្លា បានប្រគេនម្ជុលដល់ភិក្ខុនោះ ដោយ ដៃរបស់ខ្លួន សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះ ឯង ។ បេ ។ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។ ពាក្យទាំងអស់មានន័យដូចពោលហើយខាងដើមនោះឯង ។