នាគវិមានទី ១០

ក្បាលទី 39 · ទំព័រ 545

( ព្រះមោគ្គល្លានសួរថា ) អ្នកឡើងជិះដំរី ដែលមានកសល្អ ឥតសៅហ្មង មានភ្លុក មានកម្លាំង មានសន្ទុះខ្លាំង គួរឡើងជិះ ជាដំរីដ៏ប្រសើរ ដែលបុញ្ញឫទ្ធិតាក់តែងហើយ ដោយប្រពៃ រីករាយក្នុងអាកាស មកក្នុងទីនេះ គុម្ពឈូកទាំងឡាយស្ថិតនៅក្នុងទឹកថ្លា មានផ្ការីកស្គុសស្គាយល្អ ដែលបុញ្ញបឫទ្ធិនិម្មិតហើយលើភ្លុកទាំងពីរនៃដំរី ទាំងពួកតូរ្យតន្រ្តីប្រគំនៅលើផ្កាឈូកទាំងឡាយ ឯពួកទេពអប្សរទាំងនេះ គួររីករាយចិត្ត រាំ ( នៅលើផ្កាឈូក ) អ្នកបានសម្រេចទេវបឫទ្ធិ មានអានុភាពច្រើន កាលអ្នកកើតជាមនុស្ស តើ បានធ្វើបុណ្យដូចម្តេច អ្នកមានអានុភាពដ៏រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ អ្នកក៏ភ្លឺច្បាស់សព្វទិស តើដោយបុញ្ញកម្មដូចម្តេច ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវផល នៃបុញ្ញកម្មនេះថា ខ្ញុំមានចិត្តជ្រះថ្លា បានបូជានូវផ្កាប្រាំបីក្តាប់ ព្ធដ៏ព្រះស្តូបរបស់ព្រះមាន ព្រះភាគទ្រង់ព្រះនាមកស្សប ដោយដៃរបស់ខ្លួន សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង ។ បេ ។ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។